ព័ត៌មានអន្ដរជាតិ
បុរសវៀតណាមត្រូវរថយន្តបុកស្លាប់ អូសសពចម្ងាយ ៦០គីឡូម៉ែត្រ
សាកសពបុរសម្នាក់បានជាប់នៅក្រោមរថយន្តដឹកទំនិញ ចម្ងាយប្រហែល៦០គីឡូម៉ែត្របន្ទាប់ពីគាត់ត្រូវរថយន្តបុកស្លាប់ នៅភាគខាងត្បូងប្រទេសវៀតណាម កាលពីចុងសប្តាហ៍។
យោងតាមព័ត៌មានបឋមបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ១ក្នុងឃុំ Hoa Minh ស្រុក Tuy Phong ខេត្ត Binh Thuan កាលពីល្ងាចថ្ងៃអាទិត្យ។

លោក Tran Duc Van អាយុ៥៤ឆ្នាំកំពុងជិះម៉ូតូហើយអែបទៅខាងឆ្វេងផ្លូវ នៅពេលគាត់ត្រូវបានបុកដោយរថយន្តដឹកទំនិញមួយគ្រឿងដែលបើកបរដោយលោក Bui Minh Tung អាយុ៤៩ឆ្នាំ។
លោក Van បានស្លាប់នៅនឹងកន្លែង ហើយសពរបស់គាត់ត្រូវជាប់នៅក្រោមរថយន្ត។ លោក Tung មិនបានបញ្ឈប់រថយន្តរបស់គាត់ទេ ហើយបន្តដំណើរទៅមុខទៀតបន្ទាប់ពីជួបគ្រោះថ្នាក់។

រថយន្តត្រូវបានប៉ូលិសចរាចរឃុំ Phuoc Nam ស្រុក Thuan Nam ខេត្ត Ninh Thuan ឃាត់ទុក។
សពរបស់លោក Van ត្រូវបានគេឃើញនៅជិតកង់មុខនៃរថយន្ត។
ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតអំពីករណីនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ