ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ឲ្យសម្ព័ន្ធមិត្តឆ្លងកាត់ “បន្ទាត់ក្រហម” ក្នុងបញ្ហាផ្គត់ផ្គង់អាវុធ
អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrij Melnyk បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលទីក្រុងកៀវត្រូវការបង្កើនជំនួយយោធាពីសម្ព័ន្ធមិត្តចំនួន ១០ ដង ដូច្នេះហើយជំរុញឲ្យដៃគូអន្តរជាតិត្រូវតែឆ្លងកាត់ “បន្ទាត់ក្រហម” ទាំងអស់នៅក្នុងបញ្ហាការផ្គត់ផ្គង់អាវុធ ។

លោក Melnyk បាននិយាយនៅលើបណ្ដាញ Twitter ថា “យើងសូមអរគុណដល់សម្ព័ន្ធមិត្តរបស់យើងសម្រាប់ការផ្ដល់ជំនួយយោធារបស់ពួកគេ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះអ៊ុយក្រែនត្រូវការជំនួយបែបនេះ ១០ ដងបន្ថែមទៀតដើម្បីបញ្ចប់សង្គ្រាមលុកលុយរបស់រុស្ស៊ីនៅឆ្នាំនេះ ដូច្នេះយើងអំពាវនាវឲ្យដៃគូរបស់យើងឆ្លងកាត់បន្ទាត់ក្រហមទាំងអស់” ។
ស្របពេលជាមួយគ្នានេះ លោកក៏បានជំរុញឲ្យសម្ព័ន្ធមិត្តបែងចែក ១ ភាគរយនៃផលិតផលក្នុងស្រុក (GDP) របស់ពួកគេ សម្រាប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ។

ប្រទេសលោកខាងលិចបាននឹងកំពុងផ្គត់ផ្គង់ឲ្យរដ្ឋាភិបាលទីក្រុងកៀវ នូវប្រព័ន្ធសព្វាវុធជាច្រើនប្រភេទ រួមទាំងកាំជ្រួចមីស៊ីលការពារដែនអាកាស ប្រព័ន្ធបាញ់គ្រាប់រ៉ុកកែតច្រើនគ្រាប់ រថក្រោះ កាំភ្លើងធំបាញ់ស្វ័យប្រវត្តិ និងកាំភ្លើងបាញ់ប្រឆាំងយន្តហោះ ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនជាង ១ ឆ្នាំមកនេះ ។
ប៉ុន្តែទោះជាយ៉ាងណា វិមានក្រឹមឡាំងបានព្រមានម្តងហើយម្តងទៀតប្រឆាំងនឹងការបញ្ជូនអាវុធបន្ថែមទៀតទៅក្រុងកៀវ ហើយចាត់ទុកសកម្មភាពទាំងនោះថាមិនមែនចង់បញ្ចប់សង្គ្រាមនោះទេ គឺមានតែអូសបន្លាយពេលបន្ថែមទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ប៉ូលិសរកឃើញតម្រុយថ្មីបន្ថែមទៀតរបស់ជនសង្ស័យប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី ជប៉ុន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ