Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ថា អាមេរិក គឺជា “ឪពុកធម៌” របស់ក្រុម ISIS

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានចាត់ទុកសហរដ្ឋអាមេរិកថាជា “ឪពុកធម៌” និងជាអ្នកបង្កើតក្រុមភេរវករ ISIS ។

លោក Nasser Kanaani
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kanaani បានសរសេរនៅលើបណ្ដាញ Twitter ថា “យើងមិនអាចបិទភ្នែកមើលការពិតនោះទេចំពោះសេចក្ដីថ្លែងការណ៍របស់លោក Robert F. Kennedy ដែលជាក្មួយប្រុសរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក John F. Kennedy ដែលនិយាយថា “យើងបានបង្កើតក្រុម ISIS ហើយអាមេរិកគឺជាឪពុកធម៌របស់ ISIS” ។

នៅក្នុងសុន្ទរកថាដែលបានលើកឡើងនៅក្នុងទីក្រុង Boston, លោក Kennedy វ័យ ៦៩ ឆ្នាំបានស្តីបន្ទោសគោលនយោបាយការបរទេសរបស់ប្រទេសលោក និងបានលើកឡើងថា សហរដ្ឋអាមេរិកបានបង្កើតក្រុមភេរវករ ISIS និងជនភៀសខ្លួន ២ លាននាក់ទៅកាន់អឺរ៉ុបដែលបង្កឲ្យមានអស្ថិរភាព” ។

កាលពីខែមុន បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេរិកនៅខេត្ត Deir Ez-Zour ភាគខាងកើតប្រទេសស៊ីរី ដែលបានកើតឡើង ក្រោយការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ីរ៉ង់ ដែលបានសម្លាប់អ្នកម៉ៅការយោធាអាមេរិក, លោក Kanani បាននិយាយថា ការអះអាងរបស់សហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS នៅក្នុងប្រទេសស៊ីរី គឺជារឿងមិនពិត ។

អ្នកនាំពាក្យរូបនេះបាននិយាយនៅពេលនោះថា “វត្តមានរបស់អាមេរិកនៅក្នុងប្រទេសស៊ីរីដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម ISIS គឺគ្រាន់តែជាលេសដើម្បីបន្តការកាន់កាប់របស់ខ្លួន និងលួចទ្រព្យសម្បត្តិជាតិ រួមទាំងធនធានថាមពល និងស្រូវសាលីរបស់ប្រទេសស៊ីរីប៉ុណ្ណោះ” ។

ទន្ទឹមនោះ កាលពីខែឧសភាឆ្នាំមុន លោក Mohammad Baqer Qalibaf ប្រធានសភារបស់ប្រទេសអ៊ីរ៉ង់ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកផងដែរពីបទ “ប្រើប្រាស់ក្រុម ISIS ដើម្បីបង្កើតអសន្តិសុខ និងការបែកបាក់ជាតិសាសន៍” នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អ៊ុយក្រែន ឲ្យសម្ព័ន្ធមិត្តឆ្លងកាត់ “បន្ទាត់ក្រហម” ក្នុងបញ្ហាផ្គត់ផ្គង់អាវុធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២២ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម