Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងស្ថានភាពក្ងោក ស ដែលមានតែមួយគត់នៅ អង់គ្លេស ក្រោយត្រូវរថយន្តបុក

បានផុស

នៅ

សត្វក្ងោកពណ៌សដ៏កម្រមួយក្បាលដែលគេស្គាល់ថាជា “តារាប្រចាំតំបន់” នៅឧទ្យាន Normanby Hall នៃតំបន់ North Lincolnshire របស់ចក្រភពអង់គ្លេស ដែលត្រូវបានឡានបុក ហើយរត់គេចខ្លួនកាលពីថ្ងៃទី២០ ខែមេសា និងមានរបួសធ្ងន់ ពេលនេះស្ថិតក្នុងស្ថានភាពសុវត្ថិភាពវិញហើយ ក្រោយទទួលការព្យាបាលពីក្រុមគ្រូពេទ្យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូងឡើយមានការសន្និដ្ឋានថា ការបើកបុកសត្វក្ងោកសនេះ ជាករណីប៉ុនប៉ង ឬចេតនា ប៉ុន្តែអ្នកនាំពាក្យរបស់ប៉ូលិសតំបន់ Humberside បានឆ្លើយតបថា វាជាករណីអចេតនាប៉ុណ្ណោះ ហើយបើយោងតាមការ​ស៊ើប​អង្កេតបាន​រក​ឃើញទៀត​ថា ​សត្វក្ងោកដ៏កម្រនេះបានដើរចូលរថយន្តដោយខ្លួនវា ហើយក៏ត្រូវរថយន្តបុក និងបណ្ដាលឲ្យរបួស ក និងជើង ។

ទោះជាយ៉ាងណា ក្ងោកសដ៏កម្រអាយុ ៤ ឆ្នាំមួយក្បាលនេះកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យសត្វរបស់អង់គ្លេស ។

សូមបញ្ជាក់ដែរថា ក្ងោកសនេះមានតែមួយគត់នៅតំបន់នោះ ហើយវារស់នៅជាមួយក្ងោកធម្មតា ២ ក្បាលទៀត ជាពិសេសបុគ្គលិកក្នុងឧទ្យាននោះស្រលាញ់វាណាស់ ដោយសារអាកប្បកិរិយាស្លូតបូតខុសពីសត្វដទៃ ៕

ប្រភព ៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម