ព័ត៌មានអន្ដរជាតិ
អតីតឧត្តមសេនីយ៍ អាមេរិក ថា រដ្ឋបាលលោក បៃដិន គួរតែស្ដាប់សត្រូវ ដូចជា ចិន និងរុស្ស៊ី
អតីតអនុប្រធាននៃអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ៍ John Hyten បាននិយាយថា រដ្ឋបាលរបស់លោក ចូ បៃដិន គួរតែស្តាប់សត្រូវរបស់ខ្លួនដូចជា រុស្ស៊ី និងចិន ហើយត្រូវមានទំនាក់ទំនងការទូតប្រកបដោយប្រសិទ្ធភាពជាមួយប្រទេសទាំងនោះ ។

លោក Hyten បាននិយាយកាលពីពេលថ្មីៗនេះថា “ប្រទេសចិនបានប្រាប់យើងយ៉ាងច្បាស់អំពីអ្វីដែលពួកគេនឹងធ្វើ ប៉ុន្តែយើងមិនបានស្តាប់នោះទេ ដូច្នេះចូរយើងស្តាប់សត្រូវរបស់យើងឲ្យបានដិតដល់ យល់ពីអ្វីដែលពួកគេនិយាយ ជាពិសេសយើងត្រូវប្រាកដថា យើងមានកម្លាំងបម្រុងដើម្បីទុកធ្វើសកម្មភាពណាមួយដែលយើងចង់ធ្វើ ហើយបន្ទាប់មកមានទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពនៅកម្រិតការទូត កម្រិតសេដ្ឋកិច្ច និងទាំងកម្រិតនៅអង្គការសហប្រជាជាតិ” ។
ទន្ទឹមនោះ ក្នុងអំឡុងពេលពិភាក្សាជាក្រុមនៅឯសន្និសីទអវកាសលើកទី ៣៨ ក្នុងរដ្ឋ Colorado, លោកឧត្តមសេនីយ៍បានសង្កត់ធ្ងន់ទៀតថា “យោបល់របស់គាត់អាចផ្លាស់ប្តូរពិភពលោកក្នុងរយៈពេល ៥ ឬ ១០ ឆ្នាំ ប្រសិនបើអាមេរិកអនុវត្តតាមលោក ប៉ុន្តែប្រសិនបើពួកគេមិនធ្វើតាមនោះ ពិភពលោកនឹងប្រឈមមុខភាពរញ៉េរញ៉ៃមួយទៀត” ។

នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ជាការឆ្លើយតបទៅនឹងសំណើរបស់សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ដើម្បីជួយការពារពួកគេពីការវាយប្រហារកាន់តែខ្លាំងឡើងដោយកងទ័ពអ៊ុយក្រែន ។
រុស្ស៊ីបាននិយាយថា ប្រតិបត្តិការសឹកនេះមានគោលបំណងលុបបំបាត់យោធា និងកម្ចាត់ក្រុម Nazi អ៊ុយក្រែន ក៏ដូចជាដើម្បីរំដោះទាំងស្រុងនៃតំបន់ Donbas ផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ បណ្តាប្រទេសលោកខាងលិចដែលមានបងធំជាសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មទ្រង់ទ្រាយធំលើប្រទេសរុស្ស៊ី ហើយថែមទាំងបានផ្តល់ជំនួយយោធា និងហិរញ្ញវត្ថុដល់អ៊ុយក្រែនលើសពី ១១០ ពាន់លានដុល្លារផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?