ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាម G7 ជុំវិញបម្រាមនាំចេញទំនិញ
អតីតប្រធានាធិបតី និងបច្ចុប្បន្នជាអនុប្រធាននៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បានសរសេរនៅក្នុងបណ្តាញ Telegram របស់គាត់កាលពីថ្ងៃអាទិត្យទី២៣ខែមេសាថា រុស្ស៊ីអាចនឹងចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអ៊ុយក្រែន ប្រសិនបើក្រុមប្រទេស G7 ដាក់បម្រាមទាំងស្រុងលើការនាំចេញទំនិញទៅកាន់ប្រទេសរុស្ស៊ី។

យោងតាមមន្ត្រីជាន់ខ្ពស់រូបនេះ, ទីក្រុងមូស្គូ ក៏អាចនឹងសងសឹក ដោយរឹតបន្តឹងការនាំចេញរបស់ខ្លួនទៅកាន់រដ្ឋលោកខាងលិចផងដែរ។
លោក Medvedev សរសេរថា “ល្អណាស់! G7 ចង់ហាមប្រាមទាំងស្រុងលើការនាំចេញទំនិញទៅកាន់ប្រទេសរបស់យើង។ ក្នុងនោះ វាក៏បង្កប់ន័យ នៃការបញ្ចប់ការនាំចេញប្រភេទទំនិញរសើបបំផុតសម្រាប់ G7 ផងដែរ។ ក្នុងករណីនេះ កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ និងអ្វីៗជាច្រើនទៀតដែលពួកគេត្រូវការ ក៏នឹងត្រូវបញ្ចប់តាមនោះដែរ” ។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ មានរបាយការណ៍ថា ក្រុមប្រទេស G7 ដូចជា ចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី កាណាដា សហរដ្ឋអាមេរិក បារាំង និងជប៉ុន កំពុងពិចារណាលើបម្រាមនាំចេញទំនិញភាគច្រើនទៅកាន់ប្រទេសរុស្ស៊ី ដោយលើកលែងតែប្រភេទសំខាន់ៗមួយចំនួនដូចជា ឱសថ អាហារ និងផលិតផលកសិកម្មប៉ុណ្ណោះ។
ហើយបច្ចុប្បន្ន ការនាំចេញពីរដ្ឋលោកខាងលិចទៅកាន់ប្រទេសរុស្ស៊ី ត្រូវបានអនុញ្ញាត ខណៈការរឹតបន្តឹងគឺអនុវត្តចំពោះតែទំនិញដែលកំណត់ដោយទណ្ឌកម្មប៉ុណ្ណោះ។
យោងតាមរបាយការណ៍, G7 គ្រោងនឹងដាក់បម្រាមនេះនៅក្នុងកិច្ចប្រជុំកំពូលបន្ទាប់របស់ពួកគេក្នុងប្រទេសជប៉ុន ដែលគ្រោងធ្វើនៅខែឧសភា ហើយ G7 នឹងបញ្ចុះបញ្ចូលសហភាពអឺរ៉ុប ឲ្យចូលរួមកាន់តែទូលំទូលាយក្នុងសកម្មភាពនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រដ្ឋ មន្ត្រី ការ បរទេស G7 ប្តេជ្ញា ជួយ ប្រជាជន អ៊ុយក្រែន ឲ្យ រស់រានមានជីវិត ក្នុង រដូវរងា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ