ព័ត៌មានអន្ដរជាតិ
៥៩ខេត្តនៅ ថៃ ត្រូវវាយប្រហារដោយព្យុះរដូវក្តៅ
នាយកដ្ឋានឧតុនិយមថៃ (TMD) បានព្រមានថា ខេត្តចំនួន៥៩នៅភាគខាងជើង ឦសាន កណ្តាល និងខាងកើត នឹងរងការវាយប្រហារដោយព្យុះរដូវក្តៅ ដល់ថ្ងៃពុធទី២៦ខែមេសា។

TMD ប្រកាសថា ព្យុះរដូវក្តៅ អាចបណ្តាលមកពីឥទ្ធិពលនៃប្រព័ន្ធសម្ពាធខ្ពស់ លើសមុទ្រចិនខាងត្បូង។
ប្រព័ន្ធសម្ពាធខ្ពស់នេះ បាននាំខ្យល់បក់យ៉ាងខ្លាំង ពីទិសខាងត្បូង និងភាគអាគ្នេយ៍មកកាន់ប្រទេសថៃខាងលើ ហើយមកប៉ះសីតុណ្ហភាពក្តៅ នៅភាគខាងជើងប្រទេសថៃ ដែលបណ្តាលឲ្យមានផ្គរ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់។
លក្ខខណ្ឌអាកាសធាតុទាំងនេះ នឹងវាយប្រហារភាគឦសាន និងបូព៌ាជាមុនសិន មុននឹងមកដល់តំបន់ភាគខាងជើង និងកណ្តាលប្រទេសថៃ។

ទន្ទឹមនោះ ខ្យល់បក់ពីទិសខាងកើតនិងនិរតី ឆ្លងកាត់ឈូងសមុទ្រថៃ និងសមុទ្រ Andaman នឹងនាំភ្លៀងធ្លាក់មកលើភាគខាងត្បូង។
គួរបញ្ជាក់ថា ព្យុះនេះកើតឡើង បន្ទាប់ពី TMD ព្រមានថា សន្ទស្សន៍កម្តៅ បានឡើងដល់កម្រិតគ្រោះថ្នាក់ជាង ៤០អង្សាសេនៅក្នុងទីក្រុងបាងកក និងខេត្តចំនួនបីផ្សេងទៀតកាលពីថ្ងៃសុក្រ ហើយកាលពីចុងសប្តាហ៍មុន សីតុណ្ហភាពនៅប្រទេសថៃ បានឡើងដល់កម្រិតជាប្រវត្តិសាស្រ្ត ពោលគឺឈានដល់ ៤៥ អង្សាសេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?