Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់កើនដល់៣៣នាក់ ក្រោយចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer នៅន័រវេស

បានផុស

នៅ

មនុស្សចំនួន៣៣នាក់បានស្លាប់ បន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុងប្រទេសន័រវេស ប៉ុន្តែមន្ត្រីសុខាភិបាលបាននិយាយថា ពួកគេសុទ្ធតែមានអាយុលើស៧៥ឆ្នាំនិងមានជំងឺធ្ងន់ធ្ងរ។ 

ទោះបីជាយ៉ាងណាក៏ដោយ ន័រវេសបានបដិសេធថា មិនមានភស្តុតាងណាមួយបង្ហាញពីការផ្សារភ្ជាប់គ្នាដោយផ្ទាល់រវាងវ៉ាក់សាំងនិងការស្លាប់របស់ពួកគេនោះទេ។

ទីភ្នាក់ងារវេជ្ជសាស្ត្ររបស់ប្រទេសន័រវេស បានព្យាយាមធ្វើឲ្យប្រជាជនមានទំនុកចិត្តកាលពីថ្ងៃចន្ទ បន្ទាប់ពីរបាយការណ៍កាលពីចុងសប្តាហ៍បានបង្ហាញថា មនុស្សចាស់មួយចំនួនបានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer។

នាយកផ្នែកវេជ្ជសាស្ត្រនៃទីភ្នាក់ងារនេះ លោក Steinar Madsen បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា “អ្នកជំងឺទាំងអស់នេះ មានជំងឺធ្ងន់ធ្ងរ”។ លោកបន្ថែមថា ពួកគេទាំងអស់មានអាយុ៧៥ឆ្នាំឬលើសនេះ។ លោកបន្តថា “ច្បាស់ណាស់ កូវីដមានគ្រោះថ្នាក់ដល់អ្នកជំងឺភាគច្រើនជាងការចាក់វ៉ាក់សាំង។ យើងមិនភ័យតក់ស្លុតទេ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Madsen បានទទួលស្គាល់ថា ផលប៉ះពាល់ស្រាលនៃវ៉ាក់សាំង អាចធ្វើឲ្យជំងឺដែលពួកគេមានស្រាប់ កាន់តែធ្ងន់ធ្ងរ។ ហើយមន្ត្រីសុខាភិបាលបាននិយាយថា វាអាស្រ័យលើគ្រូពេទ្យក្នុងការសម្រេចថាតើអ្នកជំងឺវ័យចំណាស់និងអ្នកដែលមានជំងឺស្រេច នឹងទទួលបានអត្ថប្រយោជន៍ពីការចាក់វ៉ាក់សាំងដែរឬអត់។

ទីភ្នាក់ងារឱសថន័រវេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្លាប់ទាំងអស់ក្នុងរយៈពេលពីរបីថ្ងៃដំបូងនៃការចាក់វ៉ាក់សាំង ត្រូវបានវាយតម្លៃរួចទៅហើយ។

ផលប៉ះពាល់នៃវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer ក្នុងប្រទេសន័រវេសមានដូចជាអស់កម្លាំង ចង្អោរវិលមុខនិងឈឺសាច់ដុំ។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង៣រសៀលថ្ងៃអង្គារទី១៩ខែមករាឆ្នាំ២០២១ ប្រទេសន័រវេសមានករណីឆ្លងជំងឺកូវីដ១៩ចំនួន ៥៩,០៣៤ករណី ស្លាប់៥២១នាក់និងជាសះស្បើយ៤៦,៦១១នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail, Worldometers

ចុចអាន៖ ន័រវេស ប្រាប់ឲ្យប្រយ័ត្នចំពោះការចាក់វ៉ាក់សាំកូវីដដល់មនុស្សក្រុមនេះ ក្រោយមានអ្នកស្លាប់២៣នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម