ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋី Elon Musk ទម្លាយចំនួនទឹកប្រាក់ដែលបរិច្ចាគដល់ អ៊ុយក្រែន
មហាសេដ្ឋីអាមេរិក លោក Elon Musk ប្រកាសថា លោកបានបរិច្ចាគប្រាក់ចំនួន ១០០ លានដុល្លារ ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន ក្នុងជម្លោះជាមួយរុស្ស៊ី ខណៈមុននេះ អ្នកនិពន្ធ Stephen King បានស្នើថាមហាសេដ្ឋីរូបនេះ គួរតែបរិច្ចាគផ្នែកមួយនៃប្រាក់ចំណូលពី Twitter ទៅអ៊ុយក្រែន។
នៅក្នុងការជជែកដេញដោលគ្នានៅលើបណ្ដាញសង្គមជាមួយអ្នកនិពន្ធជនជាតិអាមេរិក Stephen King កាលពីថ្ងៃទី២៣ ខែមេសា មហាសេដ្ឋី Elon Musk បាននិយាយថា “ខ្ញុំបានបរិច្ចាគ១០០ លានដុល្លារដល់អ៊ុយក្រែន តើអ្នកបរិច្ចាគប៉ុន្មាន?” ។
យ៉ាងណាមិញ ថៅកែក្រុមហ៊ុន Tesla ក៏បានបញ្ជូនសារពីរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យារបស់អ៊ុយក្រែន លោក Mikhail Federov កាលពីខែតុលាឆ្នាំមុន ដោយក្នុងនោះលោកបានថ្លែងអំណរគុណដល់មហាសេដ្ឋីអាមេរិក ដែលបានផ្ដល់សេវាអ៊ីនធឺណិតតាមផ្កាយរណបចល័ត Starlink នៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។
ទោះយ៉ាងណា ក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk ក៏ធ្លាប់បរិច្ចាគឧបករណ៍ Starlink ប្រហែល ២៥,០០០ គ្រឿងដល់អ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រុស្ស៊ី ប្រាប់គោលដៅសំខាន់ទើបឈានដល់ផ្ទុះសង្គ្រាមជាមួយ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ