ព័ត៌មានអន្ដរជាតិ
ជនស៊ីវិលស្លាប់និងរបួស កើនដល់ជាង ៤០០០នាក់ ក្នុងការប្រយុទ្ធគ្នានៅ ស៊ូដង់
ដោយដកស្រង់ទិន្នន័យពីអង្គការសុខភាពពិភពលោក (WHO), ប៉ុស្តិ៍ទូរទស្សន៍ Al Arabiya បានរាយការណ៍កាលពីថ្ងៃអាទិត្យទី២៣ខែមេសាថា ជនស៊ីវិលចំនួន៤២០នាក់ត្រូវបានសម្លាប់ និងប្រហែល ៣៧០០នាក់រងរបួស ដោយសារការប៉ះទង្គិចគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF)។

ស្របពេលជាមួយគ្នានោះដែរ គណៈកម្មាធិការវេជ្ជបណ្ឌិតស៊ូដង់បានអះអាងថា មនុស្សជាង២ម៉ឺននាក់ ក៏ត្រូវភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដែរ។
គួរបញ្ជាក់ថា ស្ថានការណ៍នៅស៊ូដង់ កាន់តែយ៉ាប់យ៉ឺនឡើងៗដោយសារការខ្វែងគំនិតគ្នា រវាងមេបញ្ជាការកងទ័ពលោក Abdel Fattah al-Burhan ដែលជាប្រធានក្រុមប្រឹក្សាអធិបតេយ្យ និងប្រធានកងកម្លាំងគាំទ្ររហ័សលោក Mohamed Hamdan Dagal។
កាលពីថ្ងៃទី១៥ខែមេសា ការប្រយុទ្ធគ្នា បានផ្ទុះឡើងនៅជិតមូលដ្ឋានយោធាមួយក្នុងទីក្រុង ម៉េរ៉ូវ៉ា និង ខាទុំ ហើយក្រសួងសុខាភិបាលស៊ូដង់ បានដាក់ចំនួនមនុស្សស្លាប់ដល់ទៅជាង៦០០នាក់ឯណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ ប្រទេសជាច្រើន ញាប់ដៃញាប់ជើង ជម្លៀសអ្នកការទូតនិងពលរដ្ឋ ចេញពី ស៊ូដង់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ