ព័ត៌មានអន្ដរជាតិ
គោនៅរដ្ឋតិចសាស់ ងាប់ដោយសារដាច់អណ្ដាតយ៉ាងអាថ៌កំបាំង
អាជ្ញាធរកំពុងស៊ើបអង្កេតរឿងក្ដីគោងាប់ ៦ ក្បាលដែលពួកវាដាច់អណ្ដាតទាំងគ្មានការបង្ហូរឈាមឬសញ្ញានៃការរើបម្រាស់យ៉ាងអាថ៌កំបាំង ។ គោទាំង ៦ ក្បាលស្ថិតនៅរដ្ឋតិចសាសក្នុងទីក្រុង Madison, Brazos និង Robertson County ។

ដំបូងមានអ្នកចិញ្ចឹមសត្វម្នាក់បានរាយការណ៍ថាគាត់ប្រទះឃើញគោស្នែងវែងអាយុ ៦ ឆ្នាំមួយក្បាលដេកងាប់ដោយត្រូវគេកាត់ផ្ដាច់មាត់តែម្ដង។ ជុំវិញមាត់របស់គោមួយចំហៀងនិងអណ្ដាតត្រូវគេអារកាត់ស្មើល្អឥតខ្ចោះ សូម្បីឈាមក៏មិនហូរចេញមកក្រៅដែរ ចំណែកនៅកន្លែងកើតហេតុវិញមិនមានស្លាកស្នាមបាតជើងឬកង់ឡានសោះ ទើបមិនដឹងថានរណាជាអ្នកបង្កហេតុ អ្វីដែលកាន់តែចម្លែកនោះគឺគ្មានសត្វណាហ៊ានមកស៊ីសាកសពគោរាប់សប្ដាហ៍ឯណោះ ។

សូមបញ្ជាក់ដែរថា ករណីគោងាប់ទាំង ៦ មានស្ថានភាពដូចគ្នា លើសពីនេះគោ ២ ក្នុងចំណោមគោទាំងអស់ត្រូវគេកាត់ជារង្វង់យករន្ធគូថ និងប្រដាប់បន្តពូជចេញទៀតផង មកទល់បច្ចុប្បន្នរឿងក្ដីចម្លែកខាងលើនៅមិនទាន់ដោះស្រាយរួចរាល់ទេ ៕
ចុចអាន ៖ មកដឹងស្ថានភាពក្ងោក ស ដែលមានតែមួយគត់នៅ អង់គ្លេស ក្រោយត្រូវរថយន្តបុក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ