ព័ត៌មានអន្ដរជាតិ
រុស្ស៊ីប្រកាសថា ស្តុកធ្យូងថ្មរបស់ខ្លួន ទោះ៣០០ឆ្នាំទៀតក៏ប្រើមិនអស់ដែរ
រុស្ស៊ីមានធ្យូងថ្មបម្រុងគ្រប់គ្រាន់សម្រាប់ប្រើប្រាស់បានរាប់សតវត្សរ៍ឯណោះ។ នេះបើយោងតាមអនុប្រធានក្រសួងថាមពលរុស្ស៊ីលោក Sergey Mochalnikov ថ្លែងកាលពីចុងសប្តាហ៍ ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃទីភ្នាក់ងារគ្រប់គ្រងធនធានក្រោមដីសហព័ន្ធ។

លោកលើកឡើងថា នៅពេលគិតគូរអំពីធនធានក្រោមដីទាំងកំពុងប្រើនិងមិនទាន់ប្រើ ប្រទេសនេះមានការផ្គត់ផ្គង់យ៉ាងល្អ ហើយធ្យូងថ្ម ទោះ៣០០ឆ្នាំទៀតក៏ប្រើមិនអស់ដែរ។
លោក Mochalnikov សង្កត់ធ្ងន់ថា “យើងមានស្តុកបម្រុងគ្រប់គ្រាន់។ បើនិយាយពីធ្យូងថ្ម យើងមានស្តុកបម្រុងច្រើនជាង១០០ឆ្នាំ ហើយប្រសិនបើយើងប្រើប្រាស់ធនធានទាំងអស់ យើងអាចបន្ថែម២០០ឆ្នាំទៀត ឬច្រើនជាងនេះ។ យើងកំពុងធ្វើបានយ៉ាងល្អទាំងធនធាន និងស្តុកបម្រុង ហើយនេះអនុញ្ញាតឲ្យប្រទេសទាំងមូលមានសុវត្ថិភាពទាក់ទងនឹងថាមពល”។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី បានផលិតធ្យូងថ្មចំនួន៤៤៣.៦លានតោនក្នុងឆ្នាំ២០២២ ពោលគឺកើនឡើង០,៣% បើធៀបនឹងឆ្នាំ២០២១។
ទោះបីជាយ៉ាងណាក៏ដោយ ការនាំចេញបានធ្លាក់ចុះ ៧,៥% មកនៅត្រឹម២១០.៩លានតោន បន្ទាប់ពីការដាក់ទណ្ឌកម្មកាលពីខែសីហាឆ្នាំមុន លើធ្យូងថ្មរុស្ស៊ីដោយសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ដែលធ្លាប់ជាអ្នកទិញជិតមួយភាគបីនៃធ្យូងថ្មរបស់រុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ប្រាប់ពេលវេលាដែលពិភពលោកនៅតែពឹងផ្អែកលើប្រេងឥន្ធនៈ ធ្យូងថ្ម និងឧស្ម័នធម្មជាតិ

-
សន្តិសុខសង្គម១៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង