ព័ត៌មានអន្ដរជាតិ
ចាប់ខ្លួនក្មេងប្រុសពីរនាក់ រួមគំនិតឆក់ខ្សែកមាសពីហាងគ្រឿងអលង្ការនៅ សិង្ហបុរី
ម្ចាស់ហាងមាសភ្លេចខ្លួនមួយភ្លែតក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ធ្វើសកម្មភាពឆក់ខ្សែកមាសពីរខ្សែបានសម្រេច ហេតុការណ៍កើតនៅក្នុង Chinatown ប្រទេសសិង្ហបុរី ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៣ នេះ ។
មុនកើតហេតុក្មេងប្រុសនោះពាក់ម៉ាស់ដើរចូលហាងគ្រឿងអលង្ការ Chung Hwa នៅវេលាម៉ោង ៥ កន្លះល្ងាច ហើយសូមលោក Teng Wei Siong ដែលជាអ្នកលក់មើលខ្សែកមួយគូ ។
លោក Teng វ័យ ៤៥ ឆ្នាំរៀបរាប់ថា ខ្លួនបានបង្ហាញខ្សែកពីរខ្សែទៅក្មេងប្រុសនោះ ប៉ុន្តែគាត់ទាមទារមើលអាធ្ងន់ជាងនេះទៀតទើបលោក Teng យកអាថ្មីតម្លៃ ២៣,០០០ ដុល្លារឲ្យ ។ ខណៈម្ចាស់ហាងកំពុងដាក់ខ្សែដំបូងទុកវិញ ក្មេងប្រុសបង្កហេតុក៏ឆក់ខ្សែកគូទីពីររត់ចេញពីហាងតែម្ដង ។
សំណាងល្អលោក Mr Teng Wei Xin អាយុ ៣៩ ឆ្នាំប្អូនប្រុសលោក Teng Wei Siong បានដេញចាប់ក្មេងប្រុសដោយជោគជ័យរួចទូរស័ព្ទហៅប៉ូលិសមកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកក្មេងប្រុសម្នាក់ទៀតមានអាយុ ១៧ ឆ្នាំជាអ្នកបញ្ចុះបញ្ចូលនិងប្រាប់ពីរបៀបលួចក៏ត្រូវបានចាប់ខ្លួនដោយជោគជ័យដូចគ្នានៅផ្លូវ Fernvale សង្កាត់ Sengkang កាលពីថ្ងៃចន្ទ ៕
ចុចអាន ៖ លោកយាយសិង្ហបុរីម្នាក់ ទម្លាយល្បិចជនខិលខូច ធ្លាប់ឆបោកប្រាក់ខ្លួនអស់រាប់ម៉ឺនដុល្លារ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត