ព័ត៌មានអន្ដរជាតិ
ភាគីជម្លោះនៅស៊ូដង់ យល់ព្រមបទឈប់បាញ់ថ្មីរយៈពេល ៧២ ម៉ោង
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និយាយថា ភាគីជម្លោះនៅស៊ូដង់បានយល់ព្រមបទឈប់បាញ់រយៈពេល ៧២ ម៉ោង គិតចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទទី២៤ខែមេសាទៅ។

នេះជាបទឈប់បាញ់លើកទីបីហើយដែលត្រូវបានប្រកាស ចាប់តាំងពីអំពើហិង្សា ផ្ទុះឡើងក្នុងខែនេះ ប៉ុន្តែគ្មានបទឈប់បាញ់ណាមួយត្រូវគេគោរពនោះទេ។
លោក Blinken និយាយថា កងទ័ពនិងកងកម្លាំងគាំទ្ររហ័ស (RSF) បានឈានដល់កិច្ចព្រមព្រៀង បន្ទាប់ពីការចរចារយៈពេល៤៨ម៉ោង។
ទន្ទឹមនោះ RSF បានគាំទ្រការប្រកាសរបស់លោក Blinken ដោយនិយាយថា ពួកគេប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ពេញលេញនេះ។ ទោះបីជាយ៉ាងណាក៏ដោយ កងទ័ពមិនបានធ្វើអត្ថាធិប្បាយភ្លាមៗចំពោះព័ត៌មាននេះទេ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ មនុស្សជាង៤០០នាក់ហើយ ត្រូវបានសម្លាប់ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីថ្ងៃទី១៥ខែមេសា។
ស្របពេលជាមួយគ្នានោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា អំពើហិង្សាក្នុងប្រទេសស៊ូដង់ កំពុងប្រឈមនឹងការក្លាយទៅជា “ការបំផ្លិចបំផ្លាញដ៏មហន្តរាយ” ដែលអាចលេបត្របាក់តំបន់ទាំងមូល និងលើសពីនេះទៅទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ជនស៊ីវិលស្លាប់និងរបួស កើនដល់ជាង ៤០០០នាក់ ក្នុងការប្រយុទ្ធគ្នានៅ ស៊ូដង់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ