ព័ត៌មានអន្ដរជាតិ
ធ្លាយព័ត៌មានថា អាមេរិក មានផែនការសម្ងាត់សម្លាប់មេក្រុមហ៊ុនទាហានស៊ីឈ្នួល រុស្ស៊ី
កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃចន្ទទី២៤ខែមេសាថា ក្រុមមន្ត្រីសហរដ្ឋអាមេរិក បានពិចារណាសម្លាប់មន្ត្រីកំពូលនៃក្រុមហ៊ុនយោធាឯកជនរុស្ស៊ី Wagner ដើម្បីទប់ស្កាត់ការកើនឡើងនូវឥទ្ធិពលរបស់ក្រុមហ៊ុននេះនៅក្នុងទ្វីបអាហ្រ្វិក។
កាសែតខាងលើរាយការណ៍ថា ឯកសារដែលទម្លាយដោយឆ្មាំអាមេរិកម្នាក់ គឺមានរាយបញ្ជីសេណារីយ៉ូជាច្រើនសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ប្រឆាំងនឹងក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner។ ឯកសារនេះអះអាងថា សហរដ្ឋអាមេរិកក៏ពិចារណា ផ្តល់ព័ត៌មានដើម្បីជួយអ៊ុយក្រែនសម្លាប់មេបញ្ជាការ Wagner នៅអាហ្វ្រិកផងដែរ។
លើសពីនេះ ឯកសារទាំងនោះ មានព័ស្តុតាងបង្ហាញថា CIA, មន្ទីរបញ្ចកោណ និងទីភ្នាក់ងារសហរដ្ឋអាមេរិកផ្សេងទៀត បានធ្វើឲ្យក្រុមហ៊ុន Wagner ជួបប្រទះឧបសគ្គធំៗក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយមកនេះ។ ឯកសារក៏បានលើកឡើងពីការវាយប្រហារដោយជោគជ័យ នៅក្នុងប្រទេសលីប៊ី ដែលបានបំផ្លាញយន្តហោះដឹកជញ្ជូនរបស់ក្រុមហ៊ុន Wagner ផងដែរ។
គួរបញ្ជាក់ថា ប្រទេសលោកខាងលិចបានចោទប្រកាន់ក្រុមហ៊ុន Wagner ជាយូរមកហើយថាបានពង្រីកឥទ្ធិពលអាក្រក់នៅក្នុងទ្វីបអាហ្វ្រិក ខណៈប្រធានរបស់ខ្លួន គឺអ្នកជំនួញ Yevgeny Prigozhin បានចាត់ទុកសេវាកម្មដែលផ្តល់ដោយបុគ្គលិករបស់គាត់ ថាជាបំណងប្រាថ្នាប្រឆាំងនឹងអាណានិគមនិយមនៅប្រទេសអាហ្វ្រិក។
មិនត្រឹមប៉ុណ្ណឹង, ឯកសារលេចធ្លាយទីពីរ ដែលត្រូវបានចេញផ្សាយដោយកាសែតខាងលើនៅថ្ងៃអង្គារទី ២៥ខែមេសា បានចោទប្រកាន់ថា សេវាចារកម្មយោធារបស់អ៊ុយក្រែន (GUR) និងប្រធានរបស់ខ្លួនគឺលោក Kirill Budanov បានរៀបចំផែនការវាយប្រហារលើមន្រ្តី Wagner នៅក្នុងប្រទេសម៉ាលីទៀតផង។
រុស្ស៊ីបានចោទប្រកាន់ GUR ថាជាមេខ្លោងបើកការវាយប្រហារលើស្ពាន គ្រីមៀ កាលពីខែតុលាឆ្នាំមុន ដែលកាលនោះ ការផ្ទុះដ៏ខ្លាំងមួយបានសម្លាប់អ្នកបើកបររថយន្តដឹកទំនិញ។
ទីក្រុងមូស្គូក៏បានស្តីបន្ទោសសេវាពិសេសរបស់អ៊ុយក្រែន ចំពោះការធ្វើឃាតអ្នកកាសែត Darya Dugina ក្នុងខែសីហា ឆ្នាំ ២០២២ និងអ្នកសរសេរប្លុកយោធា Vladlen Tatarsky កាលពីដើមខែនេះផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ យោធាអាមេរិកចោទថា រុស្ស៊ីកំពុងបញ្ជូនសម្ភារៈយោធាទៅឲ្យទាហានស៊ីឈ្នួលក្នុងប្រទេស លីប៊ី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២៣ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ