ព័ត៌មានអន្ដរជាតិ
UN និងរុស្ស៊ី ព្រមានថា ពិភពលោក កំពុងស្ថិតក្នុងកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃចន្ទទី២៤ខែមេសាថា ហានិភ័យនៃជម្លោះរវាងមហាអំណាចពិភពលោក គឺស្ថិតក្នុងកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ហើយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក៏ព្រមានដែរថា ពិភពលោកគឺស្ថិតក្នុងកម្រិតមួយ ដែលគ្រោះថ្នាក់ជាងក្នុងអំឡុងសង្គ្រាមត្រជាក់ ទៅទៀត។
លោក Guterres ដែលអង្គុយក្បែរលោក Lavrov ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានរិះគន់ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបណ្តាលឲ្យមានទុក្ខវេទនា និងការបំផ្លិចបំផ្លាញយ៉ាងធំធេងនៅក្នុងប្រទេស។
គួរបញ្ជាក់ថា លោក Lavrov បានធ្វើជាប្រធាននៃកិច្ចប្រជុំក្រុមប្រឹក្សានេះ ដោយសារតែរុស្ស៊ីកាន់តំណែងជាប្រធានប្តូរវេនប្រចាំខែរបស់ក្រុមប្រឹក្សាសម្រាប់ខែមេសា។
លោក Lavrov និយាយថា “ដូចក្នុងអំឡុងសង្គ្រាមត្រជាក់ដែរ យើងបានឈានដល់កម្រិតគ្រោះថ្នាក់ ដែលប្រហែលជាគ្រោះថ្នាក់ជាងនោះទៅទៀត។ ស្ថានការណ៍កាន់តែអាក្រក់ទៅៗ ជាមួយនឹងការបាត់បង់ទំនុកចិត្តលើពហុភាគីនិយម”។
ទោះបីជាយ៉ាងណាក៏ដោយ សមាជិកក្រុមប្រឹក្សាសន្តិសុខមួយក្រុម រួមទាំងសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស ផងដែរ សុទ្ធតែបានថ្កោលទោសរុស្ស៊ី ចំពោះសង្រ្គាមរបស់ខ្លួនលើអ៊ុយក្រែន។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានប្រាប់ក្រុមប្រឹក្សាថា “រុស្ស៊ី បានលុកលុយប្រទេសជិតខាងអ៊ុយក្រែន ហើយបានវាយប្រហារចំបេះដូងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ”។
អ្នកស្រីគូសបញ្ជាក់ថា “សង្រ្គាមខុសច្បាប់ គ្មានហេតុផល និងមិនចាំបាច់នេះ បានធ្វើឡើងដោយផ្ទាល់ទៅនឹងគោលការណ៍ដ៏ពិសិដ្ឋបំផុតរបស់យើង។ សង្រ្គាមលុកលុយ និងការដណ្តើមទឹកដី មិនអាចទទួលយកបានឡើយ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ UN បោះឆ្នោតថ្កោលទោស រុស្ស៊ី និងតម្រូវឲ្យដកទ័ពចេញពី អ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា