ព័ត៌មានអន្ដរជាតិ
ប៉ូលិសរកឃើញសាកសពមនុស្សជាច្រើន ស្លាប់ដោយសារងប់ងុលនឹងសាសនានៅ កេនយ៉ា
សាកសពចំនួន ៣៩នាក់ ត្រូវគេរកឃើញនៅលើដីរបស់គ្រូគង្វាលម្នាក់ នៅប្រទេសកេនយ៉ា ដែលត្រូវចាប់ខ្លួនពីបទបញ្ជាឲ្យអ្នកដើរតាមរបស់គាត់តមអាហាររហូតដល់ស្លាប់។

មេប៉ូលិស Joh Kemboi នៃតំបន់ Malindi បាននិយាយកាលពីថ្ងៃទី ២៣ ខែមេសាថា ប៉ូលិសបានបើកប្រតិបត្តិការវាយឆ្មក់លើគេហដ្ឋានរបស់គ្រូគង្វាល Paul ហើយបានរកឃើញមនុស្ស ១៥ នាក់ស្ថិតក្នុងសភាពទ្រុឌទ្រោម បន្ទាប់មក ៤នាក់បានស្លាប់។ អ្នកជឿតាមសាសនាបាននិយាយថា ពួកគេស្រេកឃ្លានតាមការណែនាំរបស់គ្រូគង្វាលឲ្យទៅជួបព្រះយេស៊ូវ ។
មេប៉ូលិសបន្ថែមទៀតថា “មានផ្នូររាក់ៗជាច្រើននៅក្នុងដីរបស់គ្រូគង្វាល Paul Makenzi ដែលមិនទាន់ជីក ហើយយើងបានចាប់ខ្លួនគ្រូគង្វាលនេះនៅថ្ងៃទី ១៤ ខែមេសា ព្រោះវាទាក់ទងនឹងការគោរពសាសនា “។ ចំណែកចំនួនអ្នកស្លាប់សរុបដែលជាប់ទាក់ទងនឹងការគោរពសាសនាដែលដឹកនាំដោយគ្រូគង្វាល Paul បានកើនឡើងដល់ ៤៣ នាក់ ខណៈដែលមនុស្ស ៤នាក់ទៀតត្រូវគេរកឃើញថាកំពុងអត់ឃ្លានរហូតដល់ស្លាប់នៅឯព្រះវិហារ Good News International កាលពីសប្ដាហ៍មុន។
ជាមួយគ្នានេះដែរ ប៉ូលិសបានដាក់ញត្តិទៅតុលាការដោយសុំអនុញ្ញាតត្រូវតែឃុំខ្លួនគ្រូគង្វាល Paul Makenzi យូរជាងនេះ ដើម្បីស៊ើបអង្កេតនៅតែបន្ត។
ទោះយ៉ាងណា គ្រូគង្វាលរូបនេះត្រូវបានចាប់ខ្លួនពីរដងហើយ គឺក្នុងឆ្នាំ ២០១៩ និងខែមីនាឆ្នាំនេះ ពាក់ព័ន្ធនឹងការស្លាប់របស់កុមារ។ គាត់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ខណៈសំណុំរឿងទាំងពីរកំពុងស្ថិតក្រោមការស៊ើបអង្កេតដដែល៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុពិតដែលទីក្រុងហាមឃាត់នៅ ចិន មានសត្វក្អែកជាច្រើនរស់នៅ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?