ព័ត៌មានអន្ដរជាតិ
អ្នកវិភាគ ថៃ ទស្សន៍ទាយពីបក្សនយោបាយដែលឈ្នះការបោះឆ្នោតខាងមុខ
បើយោងតាមការវិភាគរបស់ក្រុមនិពន្ធនាយកនៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Nation Group បានឲ្យដឹងថា គណបក្សភឿថៃទំនងជានឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលនៅថ្ងៃទី ១៤ ខែឧសភា ជាមួយនឹងអាសនៈសមាជិកសភាជិត ២០០ ក្នុងចំណោម ៤០០ អាសនៈ ។

ក្រុមអ្នកវិភាគបាននិយាយថា បក្សភឿថៃរបស់កូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា មានឱកាសល្អក្នុងការឈ្នះអាសនៈសមាជិកសភាចំនួន ១៩៤ ហើយនឹងអាចទទួលបានសំឡេងចំនួន ៨៤ បន្ថែមទៀតសម្រាប់ការគាំទ្រលើគណបក្សរបស់ខ្លួន ។
ការវិភាគដែលផ្អែកលើការរកឃើញនៃការស្ទង់មតិទូទាំងប្រទេសនាពេលថ្មីៗនេះរបស់អ្នកដែលមានសិទ្ធិបោះឆ្នោតបានឲ្យដឹងទៀតថា សមាជិកនៃក្រុមចម្រុះដែលកំពុងកាន់អំណាច គឺគណបក្ស Bhumjaithai ត្រូវបានគេរំពឹងថា នឹងជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតប្រជែងសម្រាប់អាសនៈសមាជិកសភាចំនួន ៤០០ អាសនៈ ដោយអាចទទួលបានអាសនៈសមាជិកសភាចំនួន ៥៨ បូករួមនឹង ៤៤ អាសនៈសម្រាប់ការគាំទ្រគណបក្ស ។

ចំណែកគណបក្សប្រជាធិបតេយ្យ ដែលជាក្រុមនយោបាយចាស់ជាងគេរបស់ប្រទេសថៃ ទំនងជានឹងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងឱកាសឈ្នះអាសនៈសមាជិកសភាចំនួន ៥១ ។
គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតនាថ្ងៃទី ១៤ ឧសភា ខាងមុខនេះ អ្នកបោះឆ្នោតថៃនឹងត្រូវគូសលើសន្លឹកឆ្នោតចំនួន ២ គឺសន្លឹកឆ្នោតមួយសម្រាប់បេក្ខជននៅក្នុងមណ្ឌល និងសន្លឹកឆ្នោតមួយទៀត សម្រាប់គណបក្សនយោបាយដែលពួកគេពេញចិត្ត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ រុស្ស៊ី ប្រាប់គោលដៅសំខាន់ទើបឈានដល់ផ្ទុះសង្គ្រាមជាមួយ អ៊ុយក្រែន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត