ព័ត៌មានអន្ដរជាតិ
មកដឹង បុគ្គលសំខាន់ៗ និងទណ្ឌកម្មដែល EU និង G7 ដាក់លើ រុស្ស៊ី
រាប់ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកម្ភៈ ឆ្នាំ២០២២ មក ប្រទេសនៅក្នុងសហភាពអឺរ៉ុប (EU) រួមទាំងក្រុមប្រទេស G7 បាននាំគ្នាដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរដ្ឋាភិបាលទីក្រុងមូស្គូ ។
ដូច្នេះតើអង្គភាព និងមេដឹកនាំរបស់រុស្ស៊ីរូបណាខ្លះ ត្រូវបានអឺរ៉ុបដាក់ទណ្ឌកម្ម?
សរុបមក ចាប់តាំងពីបញ្ហានៅតំបន់គ្រីមៀរមក សហភាពអឺរ៉ុប (EU) បានដាក់ទណ្ឌកម្មបុគ្គលរុស្ស៊ីចំនួន ១,៤៧៣ នាក់ និងអង្គភាពចំនួន ២០៧ ដោយក្នុងបញ្ជីនោះ រួមមានបុគ្គលសំខាន់ៗដូចជា៖
លោកប្រធានាធិបតី Vladimir Putin, រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov, អតីតប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovych, សមាជិកសភា Duma ឬសភាជាន់ទាប, សមាជិកក្រុមប្រឹក្សាសន្តិសុខជាតិ, សមាជិកក្រុមប្រឹក្សាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី រួមទាំងរដ្ឋមន្ត្រី អភិបាល និងអ្នកនយោបាយក្នុងស្រុកមួយចំនួនទៀតដូចជា អភិបាលក្រុងមូស្គូ មន្ត្រីជាន់ខ្ពស់ លោក Yevgeny Prigozhin មេបញ្ជាការនៃក្រុមទាហានស៊ីឈ្នួល Wagner Group រួមទាំង ពាណិជ្ជករ និងពួកអភិជនលេចធ្លោគាំទ្រវិមានក្រឹមឡាំង និងអ្នកឃោសនាប្រឆាំងអ៊ុយក្រែនផងដែរ ។
ដោយឡែក ចំពោះអង្គភាពដែលត្រូវបានជាប់ក្នុងបញ្ជីទណ្ឌកម្មរូមមាន ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ, ក្រុមហ៊ុននៅក្នុងវិស័យយោធា និងការពារជាតិ, ក្រុមហ៊ុននៅក្នុងវិស័យអាកាសចរណ៍, ក្រុមហ៊ុនសាងសង់កប៉ាល់ និងសាងសង់ម៉ាស៊ីន, កងកម្លាំងប្រដាប់អាវុធ, ស្ថាប័នព័ត៌មានរុស្ស៊ី, អង្គការប្រព័ន្ធផ្សព្វផ្សាយ ដែលទទួលខុសត្រូវចំពោះការឃោសនា និងព័ត៌មានមិនពិត ។
ជាមួយនឹងការដាក់ទណ្ឌកម្មលើបុគ្គលនេះដែរ រួមមានការហាមឃាត់ការធ្វើដំណើរមិនឲ្យចូលក្នុងទឹកដីសហភាពអឺរ៉ុប (EU) និងការបង្កកទ្រព្យសម្បត្តិជាដើម ខណៈការដាក់ទណ្ឌកម្មលើអង្គភាព រួមមានការបង្កកទ្រព្យសម្បត្តិរបស់អង្គភាពដែលមានក្នុងសហភាពអឺរ៉ុបទាំងអស់ ។
ពាក់ព័ន្ធជាមួយការបង្កកទ្រព្យសកម្ម គឺគណនីទាំងអស់ដែលជាកម្មសិទ្ធិរបស់រុស្ស៊ី និងចុះបញ្ជីនៅក្នុងធនាគារសហភាពអឺរ៉ុប គឺត្រូវបានបង្កកទាំងអស់ ។
គិតមកទល់ពេលនេះ ទ្រព្យសកម្មរុស្ស៊ីដែលសហភាពអឺរ៉ុបបានបង្កកមានប្រមាណជាង ២៧ ពាន់លានដុល្លារ ខណៈទ្រព្យសម្បតិ្តធនាគារកណ្តាលរុស្ស៊ីដែលត្រូវបានបិទដោយ EU រួមជាមួយនឹង G7 មានប្រមាណជាង ៣៧៤.៥ ពាន់លានដុល្លារ ។
ទាក់ទងនឹងទណ្ឌកម្មពាណិជ្ជកម្ម
ទណ្ឌកម្មពាណិជ្ជកម្ម គឺជាវិធីសាស្រ្តជំរុញការដាក់សម្ពាធលើសេដ្ឋកិច្ចរុស្ស៊ី ។ យោងតាមគណៈកម្មការអឺរ៉ុប ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ EU បានហាមឃាត់ការនាំចេញទំនិញជាង ៥៥ ពាន់លានដុល្លារទៅរុស្ស៊ី ចំណែកទំនិញនាំចូលមានប្រមាណ ១១៣.៨៩ ពាន់លានដុល្លារ ។ ដូចនេះ មានន័យថា ៤៩ ភាគរយនៃការនាំចេញ និង ៥៨ ភាគរយ នៃការនាំចូលបច្ចុប្បន្នត្រូវបានដាក់ទណ្ឌកម្ម បើធៀបនឹងឆ្នាំ ២០២១ ។
សម្រាប់ទំនិញរុស្ស៊ី អឺរ៉ុបហាមប្រាមមិនឲ្យនាំចូលទំនិញដូចជា ប្រេង ប្រេងឆៅ ថ្យូងថ្ម ដែក មាស គ្រឿងសម្អាង ថ្នាំជក់ អាហារសមុទ្រ និងស្រាជាដើម ។
រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតនៅអឺរ៉ុប ។ នៅក្នុងទណ្ឌកម្មនេះ EU បាននាំគ្នាកាត់ផ្តាច់ការនាំចូលប្រេងពីរុស្ស៊ី មិនតែប៉ុណ្ណោះ ពួកគេរួមជាមួយ G7 និងអូស្ត្រាលី នាំគ្នាកំណត់លើតម្លៃប្រេងឆៅ ៦០ ដុល្លារក្នុងមួយបារ៉ែល, ៤៥ ដុល្លារក្នុងមួយបារ៉ែលសម្រាប់ការបញ្ចុះតម្លៃប្រេងឥន្ធនៈ និង ១០០ ដុល្លារក្នុងមួយបារ៉ែលសម្រាប់ផលិតផលប្រេងពិសេស ។
ប៉ុន្តែបើទោះបីជាអឺរ៉ុបមិនទិញក៏ដោយ ក៏រុស្ស៊ីនៅមានទីផ្សារក្រៅតំបន់ផ្សេងទៀតផងដែរដូចជា ឥណ្ឌា និងចិនជាដើម ខណៈបច្ចុប្បន្ន ឥណ្ឌាបាននាំចូលប្រេងពីរុស្ស៊ីក្នុងបរិមាណយ៉ាងច្រើន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព៖ Consilium Europa
ចុចអាន ៖ មកដឹងចំនួនពលរដ្ឋ រុស្ស៊ី នៅក្នុងប្រទេស ស៊ូដង់ ដែលកំពុងផ្ទុះការប្រយុទ្ធគ្នា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់