Connect with us

ព័ត៌មានអន្ដរជាតិ

ក្វាតេម៉ាឡា ប្តេជ្ញាគាំទ្រ តៃវ៉ាន់ ពេញទំហឹង

បានផុស

នៅ

ប្រធានាធិបតីក្វាតេម៉ាឡា លោក Alejandro Giammattei បានប្តេជ្ញាគាំទ្រដោយគ្មានលក្ខខណ្ឌចំពោះ “តៃវ៉ាន់”។ លោកអះអាងបែបនេះនៅថ្ងៃអង្គារទី២៥ខែមេសា ក្នុងការធ្វើដំណើរដែលកើតឡើងចំពេលចិន បង្កើនសម្ពាធលើប្រទេសមួយចំនួនដែលនៅតែរក្សាទំនាក់ទំនងផ្លូវការជាមួយកោះនេះ។

ប្រធានាធិបតីក្វាតេម៉ាឡា បំពេញទស្សនកិច្ចកោះ តៃវ៉ាន់ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្វាតេម៉ាឡា គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៣ ដែលមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីខែមុន ប្រទេសហុងឌូរ៉ាស បានបោះបង់ចោលទីក្រុងតៃប៉ិ ងាកទៅរកទីក្រុងប៉េកាំងវិញ បន្ទាប់ពីស្នើសុំជំនួយក្នុងទំហំទឹកប្រាក់ជិត ២.៥ពាន់លានដុល្លារ។

ថ្លែងក្នុងពិធីស្វាគមន៍នៅខាងក្រៅការិយាល័យប្រធានាធិបតីតៃវ៉ាន់ លោក Giammattei និយាយថា ក្វាតេម៉ាឡានិងតៃវ៉ាន់ គឺជាបងប្អូនគ្នា និងជាសម្ព័ន្ធមិត្តដ៏សំខាន់។

លោកនិយាយថា “ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាជឿជាក់ថា ក្វាតេម៉ាឡា នឹងបន្តជាសម្ព័ន្ធមិត្តការទូតដ៏រឹងមាំសម្រាប់តៃវ៉ាន់ ហើយនឹងបន្តធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ប្រធានាធិបតីក្វាតេម៉ាឡា បំពេញទស្សនកិច្ចកោះ តៃវ៉ាន់ (រូបថត៖ Reuters)

គួរបញ្ជាក់ថា ទំនាក់ទំនងរបស់ក្វាតេម៉ាឡាជាមួយចិន គឺមានអាយុកាល៩ទសវត្សរ៍ មុនពេលរដ្ឋាភិបាលបានភៀសខ្លួនទៅតៃវ៉ាន់ក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីចាញ់សង្គ្រាមស៊ីវិលជាមួយក្រុមកុម្មុយនិស្តរបសលោក ម៉ៅ សេទុង ដែលបានបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

រាល់ការលើកឡើងដែលថាតៃវ៉ាន់គឺជាប្រទេសឯករាជ្យ និងបំបែកខ្លួនពីប្រទេសចិន គឺធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បាយ៉ាងខ្លាំង ខណៈចិន​ មិនដែលបោះបង់គំនិតប្រើប្រាស់កម្លាំងដើម្បីនាំយកកោះនេះឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ចិន បញ្ជូននាវាចម្បាំងទៅក្បែរ តៃវ៉ាន់ ក្រោយលោកស្រី Tsai ជួបប្រធានសភាអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម