Connect with us

ព័ត៌មានអន្ដរជាតិ

WHO ព្រមានពីហានិភ័យនៃគ្រោះថ្នាក់ជីវសាស្ត្រនៅ ស៊ូដង់ ក្រោយភាគីប្រយុទ្ធ កាន់កាប់មន្ទីរពិសោធន៍

បានផុស

នៅ

កាលពីថ្ងៃអង្គារទី២៥ខែមេសា អង្គការសុខភាពពិភពលោក (WHO) បានព្រមានអំពីគ្រោះថ្នាក់ជីវសាស្ត្រនៅក្នុងប្រទេសស៊ូដង់ បន្ទាប់ពីភាគីម្ខាងនៃជម្លោះប្រដាប់អាវុធ បានរឹបអូសយកមន្ទីរពិសោធន៍ដែលផ្ទុកសំណាកមេរោគរួមមានជំងឺស្វិតដៃជើង និងកញ្ជ្រឹល។

(រូបថត៖ Yahoo)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ WHO បានហៅស្ថានភាពនេះថា “គ្រោះថ្នាក់ខ្លាំងបំផុត”។

លោក Nima Saeed Abid តំណាង WHO ប្រចាំប្រទេសស៊ូដង់ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីសថា “មានហានិភ័យជីវសាស្រ្តដ៏ធំ ទាក់ទងទៅនឹងការកាន់កាប់មន្ទីរពិសោធន៍សុខភាពសាធារណៈកណ្តាល ដោយភាគីម្ខាង។ អ្នកបច្ចេកទេស គ្មានលទ្ធភាពចូលទៅកាន់មន្ទីរពិសោធន៍នោះទេ ហើយគ្មានមធ្យោបាយដើម្បី ផ្ទុកសារធាតុជីវសាស្រ្ត និងសារធាតុនានា ឲ្យមានសុវត្ថិភាពដែរ”។

ទន្ទឹមនោះ លោក Nima គូសបញ្ជាក់ថា មនុស្សចំនួន៤៥៩នាក់ត្រូវសម្លាប់ និង៤០៧២នាក់រងរបួស ក្នុងការប្រយុទ្ធដែលផ្ទុះឡើងកាលពីថ្ងៃទី១៥ខែមេសា រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស (RSF)។

លោក Nima Saeed Abid (រូបថត៖ FOX)

រដ្ឋធានី ខាទុំ និងទីប្រជុំជនក្បែរៗនោះ ត្រូវវាយប្រហារដោយការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាអស់រយៈពេលជិតពីរសប្តាហ៍ ដែលបណ្តាលឲ្យមានកង្វះខាតស្បៀងអាហារ ទឹកស្អាត ថ្នាំពេទ្យ និងប្រេងឥន្ធនៈ។

លោក Abdalla Hussein ប្រធានផ្នែកប្រតិបត្តិការរបស់អង្គការវេជ្ជបណ្ឌិតគ្មានព្រំដែន ប្រចាំប្រទេសស៊ូដង់ បានប្រាប់ RT កាលពីថ្ងៃចុងសប្តាហ៍ថា មន្ទីរពេទ្យក្នុងទីក្រុង ខាទុំ និងទីក្រុងជុំវិញនោះ ត្រូវបិទដោយសារតែការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរ។

ដោយឡែក បើយោងតាមសហភាពគ្រូពេទ្យស៊ូដង់, មន្ទីរពេទ្យចំនួន១៣កន្លែង ត្រូវរងការទម្លាក់គ្រាប់បែក និង១៩កន្លែងត្រូវបង្ខំឲ្យជម្លៀសមនុស្សចេញ ខណៈរថយន្តសង្គ្រោះចំនួន៦គ្រឿងត្រូវបានវាយប្រហារដោយកងកម្លាំងយោធា ចាប់តាំងពីជម្លោះបានចាប់ផ្តើម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ថៃ ជម្លៀសពលរដ្ឋ ១៥០នាក់ ចេញពី ស៊ូដង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម