ព័ត៌មានអន្ដរជាតិ
ដូណាល់ ត្រាំ ពន្លះកប់ៗមាត់ ក្រោយ ចូ បៃដិន ប្រកាសឈរឈ្មោះបោះឆ្នោតអាណត្តិទី២
នៅក្នុងវីដេអូយុទ្ធនាការថ្មីមួយដែលបញ្ចេញបន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន ប្រកាសជាផ្លូវការនូវការឈរឈ្មោះបោះឆ្នោតអាណត្តិទី២, អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានចោទប្រកាន់លោក បៃដិន ថាបានធ្វើរឿងបរាជ័យជាច្រើន រាប់ចាប់ពីការបើកព្រំដែនសហរដ្ឋអាមេរិកជាមួយម៉ិកស៊ិក ទៅដល់ការនាំពិភពលោក ឆ្ពោះទៅគែមនៃសង្គ្រាមលោកលើកទី៣។

កាលពីថ្ងៃអង្គារទី២៥ខែមេសា លោក បៃដិន បានប្រកាឈរឈ្មោះជាផ្លូវការក្នុងការបោះឆ្នោតឆ្នាំ២០២៣ ដោយនិយាយថា លោកត្រូវការពេលបួនឆ្នាំទៀតដើម្បីបញ្ចប់ការងារ និងស្ដារដួងព្រលឹងរបស់សហរដ្ឋអាមេរិកឡើងវិញ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយនោះត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ ស្រាប់តែលោក ត្រាំ ចេញការឆ្លើយតបតែម្តង។
លោក ត្រាំ ប្រកាសថា “អ្នកអាចយកប្រធានាធិបតីអាក្រក់បំផុតទាំងប្រាំនាក់នៅក្នុងប្រវត្តិសាស្រ្តអាមេរិក ហើយដាក់ចូលគ្នា។ អ្នកទាំងនោះ មិនបានធ្វើឲ្យមានការខូចខាតដូចដែលលោក ចូ បៃដិន បានធ្វើចំពោះជាតិរបស់យើងនោះទេ”។

ទន្ទឹមនោះ អតីតប្រធានាធិបតីរូបនេះ បានលើកឡើងពីអតិផរណាដ៏អាក្រក់បំផុតនៅពាក់កណ្តាលសតវត្សរ៍, ការធ្លាក់ចុះប្រាក់ឈ្នួលរយៈពេល២៤ខែជាប់គ្នា, ការកើនឡើងតម្លៃប្រេងសាំង, ភាពគ្មានផ្ទះសម្បែង និងឧក្រិដ្ឋកម្ម ថាជាឧទាហរណ៍នៃបរាជ័យរបស់លោក បៃដិន។
លើសពីនេះ លោក ត្រាំ បានចោទប្រកាន់លោក បៃដិន ថាយកច្បាប់ធ្វើជាអាវុធ ដើម្បីដាក់ទណ្ឌកម្មលើអ្នកគាំទ្ររបស់គាត់ទៀតផង។
ជាចុងក្រោយ លោក ត្រាំ បានព្រលយពាក្យថា “ស្ទើរតែមិននឹកស្មានដល់សោះដែលលោក បៃដិន គិតចង់ឈរឈ្មោះសម្រាប់ការបោះឆ្នោតជាថ្មីនេះ ។ ក្នុងប្រវត្តិសាស្ត្រអាមេរិក មិនធ្លាប់មានរដ្ឋបាលពីរបន្តបន្ទាប់គ្នា ដែលខុសគ្នាដាច់បែបនេះទេ” ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រដ្ឋបាល ចូ បៃដិន បន្ទោស ដូណាល់ ត្រាំ ទៅលើការដកទ័ពដ៏ច្របូកច្របល់ ចេញពី អាហ្វហ្គានីស្ថាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី