Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បញ្ជូនរថក្រោះបំបាំងកាយទំនើបបំផុត ទៅអ៊ុយក្រែន ជាលើកដំបូង

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានរាយការណ៍កាលពីថ្ងៃអង្គារទី២៥ខែមេសាថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រើប្រាស់រថក្រោះប្រយុទ្ធ T-14 Armata ថ្មីរបស់ខ្លួនហើយ ដើម្បីបាញ់ទៅលើទីតាំងរបស់អ៊ុយក្រែន។

រថក្រោះ T-14 Armata (រូបថត៖ TASS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថក្រោះនេះ ត្រូវបានបំពាក់ដោយគ្រឿងការពារបន្ថែមនៅផ្នែកចំហៀង ហើយក្រុមប្រតិបត្តិការ បានឆ្លងកាត់ហ្វឹកហាត់ប្រយុទ្ធ ក្នុងតំបន់ Donbass ចាប់តាំងពីឆ្នាំ២០២២មក។

RIA បានរាយការណ៍ថា បើបើកនៅលើផ្លូវហាយវ៉េ រថក្រោះនេះមានល្បឿនអតិបរមា៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

ព័ត៌មាន​នៃ​ការ​ដាក់​ពង្រាយ​ T-14 គឺកើតឡើង ចំពេល​ដែលទី​ក្រុង​កៀវ ​ត្រៀម​បើក​ការ​វាយលុកតបត ប្រឆាំងនឹងកម្លាំងរុស្ស៊ី។

រថក្រោះ T-14 Armata (រូបថត៖ EPA)

លោក Konstantin Sivkov អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្ររ៉ុកកែត និងកាំភ្លើងធំរបស់រុស្ស៊ី បានប្រាប់គេហទំព័រ URA.ru ថា រថក្រោះ T-14 នឹងត្រូវតទល់ជាចម្បង ប្រឆាំងនឹងរថក្រោះអង់គ្លេស Challenger 2 និង Leopard 2A6 របស់អាល្លឺម៉ង់ នៅអ៊ុយក្រែន។

លោក Sivkov បាននិយាយថា “បើគិតពីលក្ខណៈបច្ចេកទេស Armatata បានវ៉ាដាច់រថក្រោះលោកខាងលិចថ្មីបំផុតទាំងពីរនេះទៅទៀត។ T-14 អាចដំណើរការជា បញ្ជាការកណ្តាល នៅក្នុងកងរថក្រោះ T-90M របស់រុស្ស៊ី”។

គួរបញ្ជាក់ថា T-14 ត្រូវបានបង្ហាញជាសាធារណៈកាលពីឆ្នាំ២០១៥ ហើយបានចូលរួមការប្រយុទ្ធជាលើកដំបូងនៅក្នុងប្រទេសស៊ីរី ជាកន្លែងដែលកងកម្លាំងរុស្ស៊ី គាំទ្រការប្រយុទ្ធរបស់លោកប្រធានាធិបតី បាសា អាល់អាសាដ ប្រឆាំងនឹងក្រុមរដ្ឋឥស្លាម និងក្រុមសកម្មប្រយុទ្ធឥស្លាមផ្សេងទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT, Daily Mail

ចុចអាន៖ កងទ័ពអ៊ុយក្រែន ទៅដល់ចក្រភពអង់គ្លេស ដើម្បីហាត់ប្រើ រថក្រោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៦ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៧ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម