Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសម្ចាស់ផ្ទះកិច្ចប្រជុំ BRICS ដកខ្លួនចេញពីតុលាការ ICC ក្រោយប្រកាស​ចាប់ខ្លួនលោក ពូទីន

បានផុស

នៅ

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បាននិយាយកាលពីថ្ងៃអង្គារថា គណបក្សសមាជជាតិអាហ្វ្រិក (ANC) ដែលកំពុងកាន់អំណាច បានសម្រេចចិត្តដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ហើយ ។

លោក ពូទីន (ឆ្វេង) និងលោក Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចចិត្តរបស់ប្រធានាធិបតីអាហ្រ្វិករូបនេះបានកើតឡើង បន្ទាប់ពី ICC បានចេញដីកាចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កាលពីខែមុន ដែលត្រូវគេរំពឹងថានឹងចូលរួមក្នុងសន្និសីទ BRICS នៅអាហ្វ្រិកខាងត្បូងក្នុងខែសីហា ។ BRICS ជា​ប្លុក​នៃ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន ​រួម​មាន​រុស្ស៊ី ប្រេស៊ីល ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាង​ត្បូង ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីហ្វាំងឡង់លោក Sauli Vainamo Niinisto នៅរដ្ឋធានី Pretoria របស់ប្រទេសអាហ្វ្រិកខាងត្បូង, លោក Ramaphosa បាននិយាយថា “គណបក្ស ANC បានសម្រេចចិត្តហើយ សម្រាប់ការដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដោយសារតែលក្ខណៈដោះស្រាយបញ្ហាដោយអយុត្តិធម៌របស់ ICC” ។

ប្រធានាធិបតីហ្វាំងឡង់លោក Sauli Vainamo Niinisto (ឆ្វេង) និងលោក Ramaphosa

លោក Ramaphosa បញ្ជាក់ថា ប្រទេសរបស់លោកចង់ឲ្យបញ្ហានៃការព្យាបាលដោយអយុត្តិធម៌លើ ICC គួរតែពិភាក្សាឲ្យបានត្រឹមត្រូវ ដោយសារតែមេដឹកនាំ​អាហ្វ្រិក​ជាច្រើន​ធ្លាប់​បាន​អះអាង​ថា ICC លំអៀង​ទៅ​រក​ប្រទេស​មួយ​ចំនួន ជា​ពិសេស​នៅ​អាហ្វ្រិក និង​តំបន់​ផ្សេង​ទៀត ។

គួរបញ្ជាក់ថា ក្រៅពីការដកខ្លួនចេញពី ICC របស់អាហ្វ្រិកខាងត្បូងហើយ, លោក Ramaphosa និងលោក Niinisto ក៏បានពិភាក្សាអំពីបញ្ហាជាច្រើននៃសារៈសំខាន់ក្នុងតំបន់ និងអន្តរជាតិ ហើយបានរិះរកវិធីដែលពួកគេអាចសហការគ្នា ដើម្បីជំរុញការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាសំខាន់ៗដែលកំពុងប្រឈមមុខនឹងមនុស្សជាតិ រួមទាំងសង្រ្គាម ជំងឺ និងការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ រុស្ស៊ី ប្រាប់គោលដៅសំខាន់ទើបឈានដល់ផ្ទុះសង្គ្រាមជាមួយ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម