Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក អាចប្រឈមបញ្ហាធ្ងន់ធ្ងរចំនួន ៤ បើរដ្ឋាភិបាលលុបចោលបំណុល

បានផុស

នៅ

លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកព្រមានថា សេដ្ឋកិច្ចអាមេរិកអាចមានហានិភ័យដ៏ធំ គឺភាពអត់មានការងារធ្វើ សេដ្ឋកិច្ចចុះខ្សោយ បរាជ័យ​ក្នុងការទូទាត់បំណុល និងអត្រាការប្រាក់កើនឡើងកាន់តែខ្ពស់ជានិរន្ត​ ប្រសិនបើរដ្ឋាភិបាលធ្វើការលុបចោលបំណុលរបស់ខ្លួននៅឆ្នាំនេះ ។  

លោកស្រី Janet Yellen រដ្ឋមន្ត្រីរតនាគារអាមេរិក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទនៅទីក្រុងវ៉ាស៊ីនតោន លោកស្រី Yellen លើកឡើងថា ផលវិបាករបស់សហរដ្ឋអាមេរិកចំពោះបញ្ហានេះ នឹងមានការបំផ្លិចបំផ្លាញកាន់តែធំ ប្រសិនបើរដ្ឋាភិបាលខកខានក្នុងការសងបំណុលរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ។

តាមការព្យាករណ៍របស់លោកស្រី​ ការធ្លាក់ចុះ​នេះទំនងធ្វើឲ្យអាមេរិកខកខាន ឬកាត់បន្ថយការផ្គត់ផ្គង់ផ្នែកយោធា ​និងសន្តិសុខ​សង្គមដ៏សំខាន់ ។ បន្ថែមពីនេះ អាមេរិកអាចទទួលរងការបណ្តេញបុគ្គលិករដ្ឋាភិបាលយ៉ាងច្រើននៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត ខណៈ​ការធ្លាក់ចុះដ៏សាហាវនេះ ក៏នឹងធ្វើឲ្យគ្រួសាររាប់ពាន់ខកខានការទូទាត់លើថ្លៃផ្ទះ រថយន្ត និងប័ណ្ណឥណទាន ដែលនាំទៅដល់ទីផ្សារឥណទានអាមេរិកដួលរលំ ។

ជាមួយនឹងទស្សនវិស័យដ៏អាក្រក់នេះ លោកស្រី Yellen ក៏បានអំពាវនាវដល់សមាជិកសភាអាមេរិក ដំឡើងពិដានបំណុលឲ្យបានឆាប់រហ័ស ពោលកុំឲ្យវាយឺតពេលដាច់ខាត ។

ដោយឡែក កាលពីសប្តាហ៍មុន ប្រធានសភាអាមេរិកលោក Kevin McCarthy បានស្នើរដំឡើងពិដានបំណុលបន្ថែម ១.៥ ពាន់ពាន់លានដុល្លារ ប៉ុន្តែទាមទារឲ្យកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលចំនួន ៤.៥ ពាន់ពាន់លានដុល្លារផងដែរ ។

ប្រធានសភាអាមេរិកលោក Kevin McCarthy

ទោះជាយ៉ាងណា លោក​ប្រធានាធិបតី Joe Biden បែរបាន​អំពាវនាវ​ឲ្យ​សភា​ដំឡើង​ពិដាន​បំណុល​ដោយ​គ្មាន​លក្ខខណ្ឌ​ជាមុនទៅវិញ ហើយ​បាន​គំរាម​វេតូ​លើ​ច្បាប់​ស្នើសុំរបស់លោក McCarthy ផងដែរ ។

គួរឲ្យដឹងថា កាលពីដើមឆ្នាំនេះ ​អាមេរិកត្រូវ​បានអុកឡុក​ដោយកម្រិត​បំណុល​ដែល​កំណត់​ដោយ​ខ្លួន​ឯង ហើយចាប់តាំងពីពេលនោះមក នាយកដ្ឋានរតនាគារបាននិងកំពុងចាត់វិធានការប្លែកពីគេដើម្បីការពារការសងបំណុលទាំងនោះ ៕

ប្រែសម្រួល ៖ នាង​ រតនៈ

ប្រភព ៖ Sputnik

ចុចអាន៖ ទីក្រុងមូស្គូព្រមានថា រុស្ស៊ី កំពុង ខិតកាន់តែ ជិត ទៅនឹងជម្លោះ នុយក្លេអ៊ែរ ជាមួយ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម