ព័ត៌មានអន្ដរជាតិ
រកក្រុមឈ្នះមិនឃើញ ឆ្កែមួយក្បាលនៅ ចិន រត់ទៅជួយទាញព្រ័ត្រជាមួយប៉ូលិស រហូតទទួលជ័យជម្នះ
ឃ្លិបវីដេអូនៅប្រទេសចិនបានទាក់ទាញអ្នកលេងអ៊ិនធើណេតជាច្រើន បន្ទាប់ពីសត្វឆ្កែមួយល្បាលរត់ទៅជួយក្រុមប៉ូលិសដែលកំពុងប្រកួតទាញព្រ័ត្រ រហូតម្ខាងទៀតទទួលជ័យជម្នះសឹងមិនគួរឲ្យជឿ។

រឿងរ៉ាវសឹងមិនគួរឲ្យជឿមួយនេះ បានកើតឡើងនៅក្នុងប្រទេសចិនកាលពីកន្លងមក ដោយបង្ហាញពីប៉ូលិសពីរក្រុមកំពុងតែប្រកួតទាញព្រ័ត្រក្នុងន័យមិត្តភាព។ ប៉ុន្តែអស់ពេលមួយសន្ទុះធំ នៅតែមិនទាន់រកបានក្រុមឈ្នះ-ចាញ់ ខណៈកម្លាំងរបស់ភាគីទាំងសងខាងមានភាពស្មើគ្នា ហើយគ្មានសញ្ញានៃការបញ្ចប់ហ្គេមមួយមួយនេះទេ។
ទោះយ៉ាងណា ភ្លាមៗនោះដែរក្នុងពេលដែលក្រុមប៉ូលិសកំពុងប្រកួត ឆ្កែប៉ូលិសប្រភេទ Labrador Retriever ដែលកំពុងមើលការប្រកួតនៅម្ខាងទៀត ហាក់ដូចជាធុញទ្រាន់នឹងហ្គេមយូរពេក វាស្រាប់តែបង្ហាញខ្លួនជួយប្រធានក្រុមដែលនៅជួរខាងមុខនិងបានផ្លាស់ប្ដូរស្ថានភាពនៃហ្គេម ដោយក្រុមដែលវាជួយទទួលបានជ័យជម្នះមិនគួរឲ្យជឿឡើយ។
យ៉ាងណាមិញ អ្វីដែលបានកើតឡើងក្នុងឃ្លិបធ្វើឲ្យអ្នកលេងអ៊ីនធឺណិតជាច្រើនចាប់អារម្មណ៍។ វីដេអូឃ្លិបនេះបានទាក់ទាញអ្នកនិយមលេងអ៊ីនធឺណិតជាង ៣៦០,០០០ នាក់ បន្ទាប់ពីបង្ហោះនៅលើបណ្ដាញសង្គម រួមជាមួយនឹងមតិសាទរដោយនិយាយលេងសើចថា ការបរាជ័យរបស់ក្រុមម្ខាងទៀត អាចមកពីអាកប្បកិរិយាគួរឲ្យស្រលាញ់របស់ឆ្កែប៉ូលិស ដែលធ្វើឲ្យពួកគេទប់សំណើចសឹងពុំជាប់ គ្មានកម្លាំងដើម្បីប្រយុទ្ធទើបចាញ់ភាគីម្ខាងទៀតបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អណ្ដើកយក្សដ៏កម្ររបស់ពិភពលោក ងាប់ដោយគ្មានមូលហេតុនៅ វៀតណាម

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?