ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ៖ ឈ្នះឆ្នោតក៏សង្ឃឹម តែបើចាញ់វិញ ក៏ត្រៀមខ្លួនទៅផ្ទះដែរ
នាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាចរបស់ថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបង្ហាញទំនុកចិត្តថា គណបក្សថៃរួបរួមជាតិ (UTN) របស់លោកនឹងឈ្នះអាសនៈគ្រប់គ្រាន់នៅក្នុងការបោះឆ្នោតនាពេលខាងមុខ សម្រាប់លោកបន្តធ្វើជានាយករដ្ឋមន្ត្រី ។

ប៉ុន្តែនៅពេលត្រូវបានសួរថាតើ លោកនឹងលាលែងពីការងារនយោបាយដែរឬទេ ប្រសិនបើគណបក្សរបស់លោក និងសម្ព័ន្ធមិត្តមិនអាចប្រមូលបានការគាំទ្រគ្រប់គ្រាន់ដើម្បីបង្កើតក្រុមចម្រុះនោះ, លោក ប្រាយុទ្ធ បានឆ្លើយថា “លោកត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការទទួលយកលទ្ធផលបោះឆ្នោត ទោះក្នុងលក្ខខណ្ឌណាក៏ដោយ ហើយប្រសិនបើលោកចាញ់ឆ្នោត លោកនឹងត្រឡប់ទៅផ្ទះវិញ” ។
ថ្លែងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន Thai PBS, នាយករដ្ឋមន្ត្រីដែលផុតអាណត្តិរូបនេះបានចង្អុលបង្ហាញថា ដោយផ្អែកលើការស្ទង់មតិនាពេលថ្មីៗនេះ គណបក្សថៃរួបរួមជាតិ (UTN) របស់លោកបាននិងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ ។

លោក ប្រាយុទ្ធ គឺជាបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សថៃរួបរួមជាតិ (UTN) ប៉ុន្តែមិនបានឈរឈ្មោះជាសមាជិកសភានោះទេ ។ គណបក្សនយោបាយនីមួយៗមានសិទ្ធិស្នើបេក្ខភាពនាយករដ្ឋមន្ត្រីរហូតដល់ទៅ ៣ រូបក្នុងការបោះឆ្នោត ប៉ុន្តែត្រូវតែទទួលបានអាសនៈសភាយ៉ាងតិច ២៥ អាសនៈ ទើបការតែងតាំងរបស់ខ្លួនមានប្រសិទ្ធភាព ។
នាយករដ្ឋមន្ត្រីដែលផុតអាណត្តិរូបនេះបានបញ្ជាក់ថា “ខ្ញុំមានទំនុកចិត្ត យើងនឹងឈ្នះយ៉ាងហោចណាស់ ២៥ អាសនៈ ប៉ុន្តែវាអាស្រ័យលើថាតើ ប្រជាជននឹងផ្តល់សំឡេងឲ្យខ្ញុំគ្រប់គ្រាន់ដើម្បីបន្តធ្វើជានាយករដ្ឋមន្ត្រីឬអត់ ។ បើមិនដូច្នេះទេ អ្នកផ្សេងនឹងចូលមកជំនួសកន្លែងខ្ញុំហើយ” ។

គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតនាថ្ងៃទី១៤ ខែឧសភា ខាងមុខនេះ អ្នកបោះឆ្នោតថៃនឹងត្រូវគូសលើសន្លឹកឆ្នោតចំនួន ២ គឺសន្លឹកឆ្នោតមួយសម្រាប់បេក្ខជននៅក្នុងមណ្ឌល និងសន្លឹកឆ្នោតមួយទៀត សម្រាប់គណបក្សនយោបាយដែលពួកគេពេញចិត្ត ខណៈក្រៅពីលោក ប្រាយុទ្ធ ក្នុងនោះក៏នៅមានបេក្ខភាពលេចធ្លោចំនួន ២ រូបផ្សេងទៀតផងដែរ រួមមានកូនស្រីលោក ថាក់ស៊ីន គឺលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា និងលោក ប្រាវីត វង់ស៊ូវ៉ាន់ ជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ អ្នកវិភាគ ថៃ ទស្សន៍ទាយពីបក្សនយោបាយដែលឈ្នះការបោះឆ្នោតខាងមុខ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ