Connect with us

ព័ត៌មានអន្ដរជាតិ

អាជ្ញាធរថៃ ឃាត់ខ្លួនពលករខ្មែរជាង ១០០ នាក់ លបឆ្លងដែនខុសច្បាប់តាមច្រករបៀង

បានផុស

នៅ

ប្រទេស​ថៃ ៖ ពលករ​ខ្មែរ​ជាង ១០០ នាក់ ដែល​វិល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ ក្រោយពី​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ត្រូវ​បាន​បញ្ចប់ ក៏​ត្រូវ​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន ដោយសារ​ពួកគេ​បាន​លប​ឆ្លងដែន​តាម​ច្រក​របៀង​ខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ផ្សាយ​របស់​គេហទំព័រ​ក្នុង​ស្រុក​មួយ​ចំនួន​បាន​បញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃ​ទី ២៥ ខែ​មេសា ឆ្នាំ ២០២៣ កម្លាំង​កង​រយ​លេខ ១២ សហការ​ជាមួយ​កម្លាំង​តម្រួត​ការពារ​ព្រំដែន បាន​ធ្វើការ​ចេញ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ។

លុះ​ដល់​ចំណុច​វាលស្រែ សុខ​ប្រា​សឺត ស្ថិត​ក្នុង​ភូមិ ៨ ឃុំ​មឿង​ផៃ ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ក្បែរ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ក៏បាន​ប្រទះឃើញ​មាន​ពលករ​ជាច្រើន​នាក់ កំពុង​ប្រមូល​ផ្តុំ​គ្នា​នៅ​ចំណុច​ខាងលើ ទើប​សមត្ថកិច្ច​ចូល​ឃាត់​តែម្ដង។

ជាក់ស្ដែង​មាន​ពលករ​សរុប​ចំនួន ១២៣ នាក់ ក្នុង​នោះ​មាន​ជនជាតិ​បង់​ក្លា​ដែ​ស ១១ នាក់ ខ្មែរ ១១២ នាក់ (ស្រី ៤៦ នាក់ កុមារ ៧ នាក់) និង​ជនជាតិ​ថៃ ២ នាក់ ដែល​ជា​មេខ្យល់​នាំ​ផ្លូវ ដែល​ពួកគេ​រង់ចាំ​ឲ្យ​រថយន្ត​មួយ​ទទួល​យក​តាម​ការ​ណាត់​ដើម្បី​ចូល​ទៅ​ធ្វើការ​នៅ​ក្នុង​ទីក្រុង​បាងកក។

បច្ចុប្បន្ន ភាគី​ថៃ កំពុង​ធ្វើការ​សាកសួរ ព្រមទាំង​បាន​ចាត់​កម្លាំង​ដើម្បី​បន្ត​ពង្រឹង​តាម​ខ្សែបន្ទាត់​ព្រំដែន ក្រោយពី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ត្រូវ​បាន​បញ្ចប់៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣១ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣២ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៣៩ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម