ព័ត៌មានអន្ដរជាតិ
ហេតុអ្វីបានជា ចិន បង្កើនទុនបម្រុងមាសរបស់ខ្លួន?
កាសែតដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កបានរាយការណ៍ថា ប្រទេសចិនកំពុងបង្កើនទុនបម្រុងមាសរបស់ខ្លួនក្នុងរយៈពេល ៥ ខែជាប់ៗគ្នា ដោយសារតែរដ្ឋាភិបាទីក្រុងប៉េកាំងកំពុងរៀបចំទប់ទល់ ក៏ដូចជាប្រឆាំងនឹងការដាក់ទណ្ឌកម្មនាពេលអនាគត ពីសំណាក់បរទេសមកលើសាធារណរដ្ឋប្រជាមានិតចិន ។

លោក Sun Xiaoji អ្នកជំនាញផ្នែកហិរញ្ញវត្ថុចិនបាននិយាយថា ធនាគារកណ្តាលរបស់ប្រទេសចិនកំពុងបង្កើនការកាន់កាប់មាសរបស់ខ្លួនយ៉ាងសកម្ម ដោយសារតែចិនបានដកចេញនូវសេណារីយ៉ូនៃប្រព័ន្ធទូទាត់ប្រាក់ដុល្លារអាមេរិកជាសកល ។
លោក Sun បានអះអាងថា “បក្សកុម្មុយនិស្តចិន (CCP) កំពុងប្រកួតប្រជែងយ៉ាងសកម្មជាមួយសហរដ្ឋអាមេរិក និងដកប្រាក់ដុល្លារចេញពីការទូទាត់ ប៉ុន្តែហេតុផលពិតប្រាកដនោះគឺ ចិនបានដឹងខ្លួនឯងហើយថា មិនយូរមិនឆាប់ នឹងត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក ។ ដូច្នេះហើយទើប ចិនស្វែងរកវិធីជំនួសប្រាក់ដុល្លារអាមេរិក ហើយជម្រើសតែមួយគត់គឺមាសនេះឯង” ។

អ្នកជំនាញរូបនេះបានបញ្ជាក់ទៀតថា ហេតុផលមួយទៀតសម្រាប់ការលែងទូទាត់ប្រាក់ដុល្លារ ក្នុងចំណោមបណ្ដាប្រទេស BRICS ដែលចិនក៏ជាសមាជិកដែលនោះ មិនមែនដោយសារតែប្រទេសចិន និងរុស្ស៊ីបានសម្រេចចិត្តលែងប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនោះទេ ។
លោកបានអះអាងថា បញ្ហានេះគឺព្រោះតែរលកនៃសកលភាវូបនីយកម្មនាពេលថ្មីៗនេះបានឈានដល់ទីបញ្ចប់ ហើយពិភពលោកហៀបនឹងឈានចូលដំណាក់កាលនៃការអភិវឌ្ឍន៍ក្នុងតំបន់ ក៏ដូចជាការប្រឈមមុខដាក់គ្នាជាលក្ខណៈអន្តរតំបន់ជាដើម ។

គួរបញ្ជាក់ថា ការកត់សម្គាល់នេះកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីធនាគារជាតិចិនបានបង្កើនទុនបម្រុងមាសរបស់ខ្លួនប្រហែល ១៨ តោន បន្ទាប់ពីមានចន្លោះខ្វះខាតដែលបានកើតឡើងនៅខែកញ្ញា ឆ្នាំ ២០១៩ ដល់ខែតុលា ឆ្នាំ ២០២២ ខណៈបច្ចុប្បន្នស្តុកមាសសរុបរបស់ប្រទេសចិន មានចំនួនប្រហែល ២,០៦៨ តោន បន្ទាប់ពីកើនឡើងប្រហែល ១០២ តោនក្នុងរយៈពេល ៤ ខែ នៅមុនខែមីនាឆ្នាំនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ