ព័ត៌មានអន្ដរជាតិ
មេទ័ពស៊ូដង់ យល់ព្រមចូលតុចរចា ជាមួយគូសត្រូវ
រដ្ឋមន្ត្រីការបរទេសស្តីទីនៃប្រទេសស៊ូដង់ខាងត្បូង បាននិយាយកាលពីថ្ងៃពុធទី២៦ខែមេសាថា មេទ័ពស៊ូដង់លោក Abdel Fattah Burhan បានយល់ព្រមចូលតុចរចាជាមួយមេបញ្ជាការកងកម្លាំងគាំទ្ររហ័សលោក Mohamed Hamdan Daglo។

យោងតាមក្រសួងការបរទេសស៊ូដង់ខាងត្បូង, លោកប្រធានាធិបតី Salva Kiir បានទាក់ទងទៅគូប្រជែងយោធាទាំងសងខាងរបស់ប្រទេសស៊ូដង់ សម្រាប់បទឈប់បាញ់រយៈពេល៧២ម៉ោង ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចចរចាសន្តិភាព។
រដ្ឋមន្ត្រីការបរទេសស្តីទីរបស់ស៊ូដង់ខាងត្បូង លោក Deng Dau Malek បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ថា លោកប្រធានាធិបតី បានស្នើឲ្យឧត្តមសេនីយ៍ Burhan ជួបប្រជុំជាមួយលោក Daglo ឬតំណាងរបស់គាត់ ប៉ុន្តែមិនបានបញ្ជាក់អំពីទីតាំងនោះទេ។
លោក Malek និយាយថា “លោក Burhan បានយល់ព្រមជាគោលការណ៍ចំពោះលទ្ធភាពនៃកិច្ចពិភាក្សាជាមួយលោក Daglo។ ប្រធានាធិបតីរបស់យើងកំពុងព្យាយាមទាក់ទងទៅលោក Daglo ដើម្បីផ្តល់លទ្ធភាពនៃការជួបជាមួយលោក Burhan”។

គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស បានផ្ទុះឡើងកាលពីថ្ងៃទី១៥ខែមេសា បន្ទាប់ពីមានភាពតានតឹងជាយូរមកហើយនៅក្នុងជួរកងទ័ព។
អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មនុស្សជាង៤០០នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតត្រូវផ្លាស់ទីលំនៅដោយសារការតស៊ូអំណាចដែលកំពុងបន្ត។
ក្រៅពីនេះ បណ្តាប្រទេសនានាបាននិងកំពុងជម្លៀសប្រជាជន និងមន្ត្រីការទូតរបស់ពួកគេចេញពីប្រទេសស៊ូដង់ចាប់តាំងពីថ្ងៃអាទិត្យមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ជនស៊ីវិលស្លាប់និងរបួស កើនដល់ជាង ៤០០០នាក់ ក្នុងការប្រយុទ្ធគ្នានៅ ស៊ូដង់

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៦ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម