Connect with us

ព័ត៌មានអន្ដរជាតិ

៤៧ ឆ្នាំទៀត ប្រជាជន ជប៉ុន នឹងធ្លាក់ចុះច្រើនជាង ៣០ ភាគរយ

បានផុស

នៅ

អ្នកស្រាវជ្រាវជប៉ុនដោយផ្អែកលើជំរឿនឆ្នាំ ២០២០ ប៉ាន់ប្រមាណថា ចំនួនប្រជាជនរបស់ប្រទេសជប៉ុននឹងធ្លាក់ចុះជាង ៣០ ភាគរយ មកនៅត្រឹម ៨៧ លាននាក់ប៉ុណ្ណោះនៅឆ្នាំ ២០៧០ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមឆ្នាំ ២០២០ ជប៉ុន​មានប្រជាជនប្រហែល ១២៦.១៥ លាននាក់ គិតរួមជាមួយជនបរទេសដែលកំពុងរស់នៅក្នុងជប៉ុន ហើយតួលេខនេះ គេរំពឹងនឹងធ្លាក់ចុះក្រោម ១០០ លាននាក់ក្នុងឆ្នាំ ២០៥៦ ។

អាយុកាលជាមធ្យមរបស់ជនជាតិជប៉ុនក្នុងឆ្នាំ ២០២០ គឺ ៨១.៥៨ ឆ្នាំសម្រាប់បុរស និង ៨៧.៧២ ឆ្នាំសម្រាប់ស្ត្រី ខណៈនៅ ៤៧ ឆ្នាំខាងមុខ ពោលនៅឆ្នាំ ២០៧០ អាយុកាលជាមធ្យមរបស់ប្រជាជនជប៉ុនត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៨៥.៨៩ ឆ្នាំ និង ៩១.៩៤ ឆ្នាំ ។

មនុស្សដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅនឹងមាន ៣៨.៧ ភាគរយនៃចំនួនប្រជាជនជប៉ុនក្នុងឆ្នាំ ២០៧០ ធៀបនឹង ២៨.៦ ភាគរយក្នុងឆ្នាំ ២០២០។

ដោយឡែក ចំនួនកំណើតប្រចាំឆ្នាំត្រូវបានរំពឹងថា នឹងធ្លាក់ចុះក្រោម ៧០ ម៉ឺននាក់ក្នុងឆ្នាំ ២០៤៣ ហើយចំនួនកុមារជាមធ្យមក្នុងស្ត្រីម្នាក់ក៏ត្រូវបានកាត់បន្ថយផងដែរ ។

ម៉្យាងវិញទៀត ប្រជាជនដែលមិនមែនជាជនជាតិជប៉ុនត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ១០.៨ ភាគរយនៃចំនួនសរុបនៅឆ្នាំ ២០៧០ ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ជប៉ុនកំពុងបារម្ភយ៉ាងខ្លាំងជាមួយបញ្ហាអត្រាកំណើតប្រជាជន ខណៈរដ្ឋាភិបាល​ក៏បានផ្តល់ជូនសំណើលើកទឹកចិត្តជាច្រើន ដើម្បីឲ្យប្រជាពលរដ្ឋបង្កើនការយកកូនផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព ៖ NHK

ចុចអាន៖ ហេតុអ្វីបានជា ចិន បង្កើនទុនបម្រុងមាសរបស់ខ្លួន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម