ព័ត៌មានអន្ដរជាតិ
មកដឹងតម្លៃអគ្គិសនីនៅ ថៃ ស្របពេលជិតបោះឆ្នោត
យោងតាមគណៈកម្មការគ្រប់គ្រងអគ្គិសនីថៃ (ERC) បានឲ្យដឹងថា ចាប់ពីខែឧសភា ឆ្នាំ២០២៣ នេះទៅ តម្លៃអគ្គិសនីក្នុងប្រទេសនឹងកំណត់ថ្លៃចំនួន ០.១៣ ដុល្លារ (៥៥០ រៀល) ក្នុងមួយគីឡូវ៉ាត់ ស្របពេលដែលការបោះឆ្នោតសកលជិតឈានចូលមកដល់ ។

លោក Komkrit Tantravanich អគ្គលេខាធិការ ERC បានឲ្យដឹងថា ការកំណត់តម្លៃនេះបានកើតឡើង បន្ទាប់ពីគណៈកម្មការគ្រប់គ្រងអគ្គិសនីបានអនុម័តលើសំណើពិនិត្យពីក្រសួងថាមពល ក្រោយពេលដែលលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បញ្ជាឲ្យក្រសួង ធ្វើការឆ្លើយតបជាបន្ទាន់ចំពោះការត្អូញត្អែររបស់សាធារណជន អំពីការឡើងថ្លៃអគ្គិសនីខ្ពស់ខុសពីធម្មតា ។
ទន្ទឹមនោះ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍កាលពីថ្ងៃអង្គារ លោក ប្រាយុទ្ធ បានប្រកាសថា រដ្ឋាភិបាលរបស់លោកគ្រោងនឹងបែងចែកប្រាក់ជាង ១១ ពាន់លានបាត ដើម្បីផ្តល់ការឧបត្ថម្ភថ្លៃអគ្គិសនីដល់អ្នកដែលមានប្រាក់ចំណូលទាបសម្រាប់រយៈពេល ៤ ខែទៀត ចាប់ពីខែឧសភាតទៅ ។

លោកបានបន្តថា រដ្ឋាភិបាលក៏នឹងផ្តល់ការកាត់បន្ថយចំនួន ៤.៤០ ដុល្លារនៃពន្ធលើតម្លៃបន្ថែម ដល់គ្រួសារដែលប្រើអគ្គិសនីមិនលើសពី ៥០០ គីឡូវ៉ាត់ផងដែរ ។
គួរបញ្ជាក់ថា ប្រទេសថៃនឹងរៀបចំការបោះឆ្នោតសកលនាថ្ងៃទី១៤ ខែឧសភា ខាងមុខនេះ ហើយអ្នកបោះឆ្នោតថៃនឹងត្រូវគូសលើសន្លឹកឆ្នោតចំនួន ២ គឺសន្លឹកឆ្នោតមួយសម្រាប់បេក្ខជននៅក្នុងមណ្ឌល និងសន្លឹកឆ្នោតមួយទៀត សម្រាប់គណបក្សនយោបាយដែលពួកគេពេញចិត្ត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ លោក ប្រាយុទ្ធ ៖ ឈ្នះឆ្នោតក៏សង្ឃឹម តែបើចាញ់វិញ ក៏ត្រៀមខ្លួនទៅផ្ទះដែរ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត