Connect with us

ព័ត៌មានអន្ដរជាតិ

សន្ទស្សន៍កម្ដៅឡើងខ្លាំងប៉ុន្មានថ្ងៃនេះនៅ វៀតណាម អាចបណ្ដាលឲ្យរលាក និងមហារីកស្បែក

បានផុស

នៅ

យោង​តាម​ការ​ព្យាករ​នៃ​សន្ទស្សន៍​កាំរស្មី​យូវី​នៅ​ទីក្រុង​ហូជីមិញ​ចាប់​ពី​ពេល​នេះ រហូត​ដល់​ថ្ងៃ​​​ទី​៣០ ខែ​មេសា វា​នឹង​កើន​ឡើងសន្ទស្សន៍ ១៣​ ជា​កម្រិត​អតិបរមា​គ្រោះថ្នាក់ខ្លាំង ដែលអាច​បណ្ដាល​ឲ្យ​រលាក និង​មហារីកស្បែក។

សីតុណ្ហភាពនៅទីក្រុងហូជីមិញក្នុងប៉ុន្មានថ្ងៃមុន​នេះ គឺ ៣២-៣៦អង្សាសេ ស្របពេលដែលនៅខាងក្រៅតាម​ដងផ្លូវ សីតុណ្ហភាពកើន​ឡើងពី ៣-៤ អង្សារសេ ដោយសារបាតុភូតវិទ្យុសកម្មពីរថយន្ត និង​ផ្លូវបេតុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមគេហទំព័រព្យាករណ៍អាកាសធាតុ Weather Online (UK) សន្ទស្សន៍កាំរស្មី UV នៅក្នុង​ទីក្រុងក្នុង​រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ នឹងកើនឡើងដល់៩-១២ ក្នុងអំឡុងពេលថ្ងៃ។ សន្ទស្សន៍កាំរស្មី UV គឺជា​ការវាស់វែង​ស្តង់ដារអន្តរជាតិ​នៃកម្លាំងនៃកាំរស្មី​អ៊ុលត្រាវីយូឡេ​ពីព្រះអាទិត្យ។ សន្ទស្សន៍កាំរស្មី UV កាន់តែខ្ពស់ កម្រិត​វិទ្យុសកម្ម​កាន់តែធំ ដោយ​បំផ្លាញ​ស្បែក និង​ភ្នែក។

ដោយឡែក​យោងតាមទីភ្នាក់ងារការពារបរិស្ថានអាមេរិក (EPA) សន្ទស្សន៍កាំរស្មីយូវី ០-២ មាន​កម្រិតទាប។ នៅពេលដែលសន្ទស្សន៍កាំរស្មីយូវីគឺ ៧-១០ ស្បែកកាន់តែ​យ៉ាប់យ៉ឺន​និង​រលាក​ក្នុងរយៈពេល៣០-៦០ នាទី។ កាំរស្មី UV ១១ ឬខ្ពស់ជាងនេះ ត្រូវបានគេចាត់ទុកថាខ្ពស់ខ្លាំងរហូត​គ្រោះថ្នាក់ ហើយ​ហានិភ័យនៃការរលាកស្បែកនិងភ្នែក ប្រសិនបើត្រូវកម្តៅថ្ងៃប្រហែល ១៥ នាទីដោយគ្មាន​ការការពារ ខណៈសន្ទស្សន៍ ១៣ គឺជា​កម្រិត​អតិបរមាដែល​គ្រោះថ្នាក់​បំផុត។

លោក Zing វេជ្ជបណ្ឌិតឯកទេស II Bui Manh Ha ប្រធាននាយកដ្ឋានមន្ទីរពេទ្យសើស្បែក​ទីក្រុងហូជីមិញ បាននិយាយថា មន្ទីរពេទ្យតែងតែទទួល​ករណី​រលាកស្បែក​ដោយសារ​កម្ដៅ​ថ្ងៃ រលាក​អញ្ចាញធ្មេញ អាឡ័កស៊ី។ ដែលក្នុង​នោះ​បញ្ហា​ដូចជា​ការ​រលាក​ស្បែក​ធ្ងន់ធ្ងរ​កា​រឆ្លង​មេរោគ​ផ្សិតឬមានជំងឺ photodermatitis ជាដើម។

អ្នក​ជំនាញ​បាន​និយាយ​ថា ការ​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ​រយៈ​ពេល​យូរ​ធ្វើឲ្យ​​ខូច​ស្បែក​យ៉ាង​ងាយ។ ចំពោះឥទ្ធិពល​ផ្ទាល់ វាធ្វើឲ្យស្បែករលាកដោយសារកម្ដៅថ្ងៃ ដល់កម្រិតផ្សេងៗគ្នា។ ដំបូងស្បែកអាចឡើងក្រហម និងរលាកស្រាល។ ក្នុង​ករណី​ធ្ងន់ធ្ងរ វា​ធ្វើ​ឲ្យ​ស្បែក​ឡើង​ពងបែក កន្ទួលក្រហម ហើយបង្កើត​ជា​ពងបែក។

ទោះយ៉ាងណា ​អ្វីដែលត្រូវធ្វើដើម្បីកុំឲ្យ​រងផលប៉ះពាល់ដោយកាំរស្មីអ៊ុលត្រាវីយូឡេ ខាង EPA បានណែនាំ​ប្រជាជនកុំចេញក្រៅម៉ោង ១០ ព្រឹក ដល់ ៤ល្ងាច ជាព្រោះនេះជាពេលវេលា​ដែលកាំរស្មី UV ខ្លាំង​បំផុត។ ពេលចេញទៅក្រៅត្រូវមានការការពាររាងកាយ រួមទាំង​ពាក់​មួក វ៉ែនតា ឆ័ត្រ ម៉ាស ស្រោមជើង សំលៀកបំពាក់​ភ្លឺៗ ហើយត្រូវស្ថិតនៅក្នុង​ម្លប់។ ប្រើឡេការពារ​កម្តៅថ្ងៃដែលមាន SPF30+ លាប​ម្តងទៀត​រៀងរាល់ពីរម៉ោងម្តង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖docbao

ចុចអាន៖អណ្ដើកយក្សដ៏កម្ររបស់ពិភពលោក ងាប់ដោយគ្មានមូលហេតុនៅ វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

អ្នកទោស​៣៣​នាក់​​ស្លាប់​ក្នុង​ហេតុការណ៍កុបកម្ម​ហិង្សា​ក្នុង​គុកនៅម៉ូសំប៊ិក​ ខណៈ​១៥០០នាក់រត់រួច​​

ព័ត៌មានជាតិ៣១ នាទីutes មុន

អភិបាលខេត្តស្វាយរៀង ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ១ម៉ឺនប័ណ្ណ ដល់ពលរដ្ឋនៅឃុំចន្ទ្រា

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

បក្ស​ប្រឆាំង​កូរ៉េ​​ខាងត្បូ​ងបង្ហាញ​ផែនការ​​​បោះឆ្នោត​​តែងតាំង​​​ចៅក្រម​តុលាការ​ធម្មនុញ្ញ​​៣រូប​ ជាឯកតោភាគី​​

ជីវិតកម្សាន្ដ៣៩ នាទីutes មុន

អរគុណសម្រាប់រយៈពេល ៣០ ឆ្នាំ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់សម្រាប់សមិទ្ធិផលដ៏អស្ចារ្យ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ប្រេស៊ីលផ្អាកការសាងសង់រោងចក្ររបស់​ BYD ក្រោយ​រកឃើញថា កម្មករសំណង់​ធ្វើការដូចទាសករ

Sokha Hotels

ព័ត៌មានពេញនិយម