ព័ត៌មានអន្ដរជាតិ
សីតុណ្ហភាពឡើងខ្លាំង! គ្រូបង្រៀនហ្វីលីពីន នាំកូនសិស្សចេញក្រៅថ្នាក់ រកម្លប់ដើម្បីអង្គុយរៀន
គ្រូបង្រៀននៅប្រទេសហ្វីលីពីន បានសម្រេចចិត្តនាំកូនសិស្សចេញទៅរៀនក្រៅថ្នាក់ នៅកន្លែងមានម្លប់ ខណៈសីតុណ្ហភាពឡើងខ្លាំង។

លោក Joel Casungcad ដែលបង្រៀននៅវិទ្យាល័យ Lutucan Integration National High School ក្នុងតំបន់ Sariaya ចម្ងាយ១២០គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីម៉ានីល បានបង្ហោះរូបភាពលើ Facebook បង្ហាញពីកូនសិស្សរបស់គាត់ កំពុងប្រឡងនៅទីវាល។
លោក Casungcad បានប្រាប់ស្ថានីយវិទ្យុ Bombo Radyo ថា “អាកាសធាតុក្តៅណាស់នៅថ្ងៃព្រហស្បតិ៍។ ខ្ញុំបារម្ភថា ពួកគេប្រហែលជាមិនអាចផ្តោតទៅលើការប្រឡងរបស់ពួកគេបានឡើយបើសិនជានៅក្នុងថ្នាក់ព្រោះវាហប់ខ្លាំងពេក។ ដូច្នេះ ខ្ញុំបានគិតអំពីវិធី ឲ្យពួកគេចេញទៅរៀននិងប្រឡងនៅខាងក្រៅ”។
ស្របពេលជាមួយគ្នានោះ គាត់បានប្រាប់កាសែត Balita ថា “វាជាវិធីសាស្រ្តធម្មជាតិ។ នៅខាងក្រៅមានដើមឈើ និងខ្យល់អាកាសបរិសុទ្ធ”។
គួរបញ្ជាក់ថា ហ្វីលីពីន រួមជាមួយនឹងប្រទេសជាច្រើនទៀតនៅអាស៊ី កំពុងរងការវាយប្រហារដោយរលកកម្តៅ។ សីតុណ្ហភាពក្នុងប្រទេសឥណ្ឌា មីយ៉ាន់ម៉ា និងថៃ បាននិងកំពុងឡើងដល់ ៤៥ អង្សារសេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ