Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ចង់ឲ្យមានស្ត្រី ៣០ ភាគរយ កាន់តំណែងកំពូលក្នុងក្រុមហ៊ុនធំៗ

បានផុស

នៅ

នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio ចង់ឃើញស្ត្រីស្ថិតនៅក្នុងមុខតំណែងប្រតិបត្តិយ៉ាងហោចណាស់ ៣០ ភាគរយនៅតាមបណ្ដាក្រុមហ៊ុនកំពូលៗរបស់ប្រទេសជប៉ុននៅឆ្នាំ ២០៣០ ដើម្បីជាការលើកកម្ពស់ស្ត្រីនៅក្នុងវិស័យ​ធុរកិច្ច ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលនយោបាយថ្មីរបស់លោកនាយករដ្ឋមន្ត្រីជប៉ុនរូបនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសម្រាប់សមភាពយេនឌ័រ របស់រដ្ឋាភិបាលដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ។

ទន្ទឹមនោះ លោក Kishida ក៏បានអំពាវនាវឲ្យមានវិធានការដើម្បីអនុញ្ញាតឲ្យស្ត្រីដែលមានការងារ​មិនទៀងទាត់ ក្លាយជាបុគ្គលិកធម្មតាពេញម៉ោង និងបណ្តុះបណ្តាលស្រ្តីទាំងនោះឲ្យទទួលបានជំនាញបច្ចេកវិទ្យាផងដែរ ។ ដូច្នេះវានឹង​ជួយ​បង្កើន​ប្រាក់​ចំណូល​របស់​ពួកគេ និង​អនុញ្ញាតឲ្យពួកគេ​សម្រេច​បាន​នូវ​ឯករាជ្យភាព​ផ្នែក​ហិរញ្ញវត្ថុផងដែរ ។

មិនតែប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រីក៏បានបង្ហាញពីផែនការបង្កើតយន្តការថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន សាធារណៈ និងឯកជន ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រីផងដែរ ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ជប៉ុនកំពុងតស៊ូដើម្បីកែលម្អគម្លាតយេនឌ័រនៅក្នុងមុខតំណែងជាអ្នកដឹកនាំ ជាពិសេសនៅក្នុងផ្នែកនយោបាយ និងផ្នែកអាជីវកម្ម ក៏ដូចជាគម្លាតប្រាក់ឈ្នួលរវាងកម្មករបុរស និងស្ត្រីផងដែរ ៕

ប្រែសម្រួល ៖​ នាង រតនៈ

ប្រភព ៖​ NHK

ចុចអាន៖ ៤៧ ឆ្នាំទៀត ប្រជាជន ជប៉ុន នឹងធ្លាក់ចុះច្រើនជាង ៣០ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម