ព័ត៌មានអន្ដរជាតិ
ចិន អនុម័ត ពង្រីកច្បាប់ប្រឆាំង ចារកម្ម
កាលពីថ្ងៃពុធទី២៦ខែមេសា សមាជិកសភាចិន បានអនុម័តការធ្វើបច្ចុប្បន្នភាពកាន់តែទូលំទូលាយចំពោះច្បាប់ប្រឆាំងចារកម្មរបស់ទីក្រុងប៉េកាំង ដោយហាមឃាត់ការផ្ទេរព័ត៌មានទាក់ទងនឹងសន្តិសុខជាតិ និងពង្រីកនិយមន័យនៃពាក្យចារកម្ម។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា ច្បាប់ប្រឆាំងចារកម្មដែលជាការអាប់ដេតលើកដំបូងចាប់តាំងពីឆ្នាំ២០១៤មកនេះ គឺត្រូវបានស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិនអនុម័ត បន្ទាប់ពីការពិភាក្សារយៈពេលបីថ្ងៃ ហើយវានឹងចូលជាធរមានចាប់ពីថ្ងៃទី០១ខែកក្កដាទៅ។
ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ២០១២មក លោកប្រធានាធិបតី ស៊ី ជីនពីង បានយកសន្តិសុខជាតិធ្វើជាអទិភាពកំពូលនៃរដ្ឋបាលរបស់លោក ហើយអ្នកវិភាគនិយាយថា ការកែប្រែទាំងនេះគឺជាព័ស្តុតាងនៃការរឹតបន្តឹងរបស់រដ្ឋាភិបាល ចំពេលមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។
បន្ទាប់ពីការកែប្រែនេះ, រាល់ឯកសារ ទិន្នន័យ សម្ភារ និងរបស់របរទាំងឡាយណាដែលទាក់ទងសន្តិសុខនិងផលប្រយោជន៍ជាតិ គឺស្ថិតក្រោមការការពារដូចគ្នាទៅនឹងការណ៍សម្ងាត់របស់រដ្ឋដែរ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua រាយការណ៍ថា ច្បាប់កែប្រែថ្មីនេះ ថែមទាំងពង្រីកនិយមន័យនៃពាក្យចារកម្មផងដែរ ពោលគឺចិន បានដាក់បញ្ចូលការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងស្ថាប័នរដ្ឋ ឬហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗទៅក្នុងនោះ។
ច្បាប់ដែលកែប្រែនេះ អនុញ្ញាតឲ្យអាជ្ញាធរ បើកការស៊ើបអង្កេតប្រឆាំងនឹងចារកម្ម ដើម្បីចូលឆែកទិន្នន័យ ចូលឧបករណ៍អេឡិចត្រូនិក ពិនិត្យព័ត៌មានអំពីទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងហាមឃាត់ការឆ្លងកាត់ព្រំដែនផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន ឃាត់ខ្លួនមនុស្ស១២នាក់ ក្នុងករណីអគ្គិភ័យឆាប ឆេះ មន្ទីរពេទ្យ ដ៏ប្រល័យ

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?