ព័ត៌មានអន្ដរជាតិ
កុមារតូចៗ ត្រូវបានជម្លៀសចេញពីស៊ូដង់ ដោយសារប្រទេសកំពុងវឹកវរ
ប្រទេសនានា កំពុងព្យាយាមយ៉ាងសស្រាក់សស្រាំ ដើម្បីនាំពលរដ្ឋរបស់ពួកគេចេញពីប្រទេសស៊ូដង់ បន្ទាប់ពីជម្លោះបានផ្ទុះឡើងរវាងកងកម្លាំងស្មោះត្រង់នឹងឧត្តមសេនីយ៍ពីររូប ដោយបានសម្លាប់មនុស្សរាប់រយនាក់ និងបណ្តាលឲ្យផ្នែកខ្លះនៃរដ្ឋធានី ខាទុំ ត្រូវខ្ទេចខ្ទី។

រូបភាពដ៏រំជួលចិត្តជាច្រើនបានបង្ហាញពីម្តាយ ព កូនតូចៗ នៅពេលពួកគេភៀសខ្លួនទៅកាន់ប្រទេសមួយចំនួនដូចជាអារ៉ាប៊ីសាអូឌីត ខណៈការប្រយុទ្ធគ្នានៅស៊ូដង់ បានអូសបន្លាយពេលជាង១០ថ្ងៃមកហើយ។
រូបភាពទាំងនោះក៏បង្ហាញស្ត្រីជាម្តាយកំពុងយំផងដែរ រីឯកងទ័ពជើងទឹក បីទារកដែលដណ្តប់ទង់ជាតិ ក្នុងប្រតិបត្តិការជួយសង្គ្រោះនៅកំពង់ផែសមុទ្រ Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត។
គួរបញ្ជាក់ថា នាវាបានដឹកជនស៊ីវិលជាតិសាសន៍ផ្សេងៗគ្នាចំនួន ១៦៨៧នាក់ ដែលភៀសខ្លួនចេញពីអំពើហិង្សា ហើយការជម្លៀសនេះ គឺតំណាងឲ្យកិច្ចខិតខំប្រឹងប្រែងជម្លៀសមនុស្សទ្រង់ទ្រាយធំបំផុតរបស់អារ៉ាប៊ីសាអូឌីត គិតត្រឹមពេលបច្ចុប្បន្ន។

ទោះបីជាយ៉ាងណាក៏ដោយ ក៏មានរូបភាពរំភើបផងដែរ ដោយម្តាយម្នាក់ត្រូវបានគេឃើញសប្បាយចិត្ត នៅពេលនាងទៅដល់អាកាសយានដ្ឋាន Casablanca Mohammed V ក្នុងប្រទេសម៉ារ៉ុក។
ខាងក្រោមនេះ គឺជារូបភាពបង្ហាញពីប្រតិបត្តិការជម្លៀសកុមារតូចៗចេញពីប្រទេសស៊ូដង់៖










ប្រែសម្រួល៖ Vann Vann

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ