ព័ត៌មានអន្ដរជាតិ
លោក Trump ថ្លែងសារ លាជាលើកចុងក្រោយមុនពេលចុះចេញពីតំណែង
ប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លែងសុន្ទរកថាលាជាលើកចុងក្រោយ មុនពេលចុះចេញពីតំណែងដោយលោកនិយាយថា “យើងបានធ្វើអ្វីដែលយើងចូលមកដើម្បីធ្វើ និងអ្វីៗជាច្រើនទៀត”។
នៅក្នុងវីដេអូដែលបង្ហោះលើ YouTube លោកបាននិយាយថា “ខ្ញុំបានចូលរួមក្នុងសមរភូមិដ៏ស្វិតស្វាញ ដែលជាការប្រយុទ្ធដ៏លំបាកបំផុតពីព្រោះ នោះជាអ្វីដែលអ្នកបានជ្រើសរើសខ្ញុំឲ្យធ្វើ”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Trump នៅតែមិនទាន់ទទួលយកទាំងស្រុងនោះទេ នូវលទ្ធផលនៃការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុន ដែលលោកបានចាញ់លោក Joe Biden។
លោក Biden នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃពុធនេះ។
រយៈពេលពីរសប្តាហ៍ចុងក្រោយនៃអាណត្តិរបស់លោក Trump ត្រូវញាំញីដោយកុបកម្មដ៏សាហាវនៅវិមានកាពីតូល នៅពេលហ្វូងអ្នកគាំទ្ររបស់លោកបានសម្រុកចូលសភា ជាមួយការព្យាយាមលុបចោលលទ្ធផលនៃការបោះឆ្នោត។
លោក Trump បាននិយាយនៅក្នុងវីដេអូរបស់លោកថា “អំពើហិង្សានយោបាយ គឺជាការវាយប្រហារទៅលើអ្វីគ្រប់យ៉ាងដែលយើងស្រឡាញ់ក្នុងនាមជាជនជាតិអាមេរិក។ វាមិនអាចអត់ឱនបានទេ”។
ចំណែកពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ចវិញ នៅក្នុងសាររបស់លោក លោក Trump បាននិយាយថា រដ្ឋបាលរបស់លោកបានកសាងសេដ្ឋកិច្ចដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។
ទីផ្សារភាគហ៊ុនអាមេរិកបានស្ទុះងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩ ដោយសន្ទស្សន៍បច្ចេកវិទ្យា Nasdaq កើនឡើង៤២ភាគរយនៅឆ្នាំ២០២០ និង S&P 500 កើនឡើង១៥ភាគរយ។
យ៉ាងណាក្តី សេដ្ឋកិច្ចដែលនៅសល់កំពុងប្រឈមមុខនឹងការតស៊ូបន្ថែមទៀត។ និយោជកបានកាត់បន្ថយការងារនៅខែធ្នូ ដោយបញ្ចប់នូវលទ្ធផលនៃកំណើនការងារជាបន្តបន្ទាប់។ ការលក់រាយបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗ ខណៈពេលភាពអត់ការងារធ្វើបានកើនឡើង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ជំទាវទីមួយ Melania Trump ចេញសារលាទៅកាន់ពលរដ្ឋអាមេរិក
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ