Connect with us

ព័ត៌មានអន្ដរជាតិ

កាសែតវ័យចំណាស់បំផុតមួយរបស់ពិភពលោក បញ្ឈប់ការបោះពុម្ភផ្សាយ

បានផុស

នៅ

កាសែតមានវ័យចំណាស់ជាងគេបំផុតមួយរបស់ពិភពលោកគឺ Wiener Zeitung របស់ប្រទេសអូទ្រីស នឹងបញ្ឈប់ការបោះពុម្ភផ្សាយ ហើយងាកទៅផ្សព្វផ្សាយតាមអនឡាញវិញ បន្ទាប់ពីសភារបស់ប្រទេសនេះធ្វើការសម្រេចចិត្តកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែមេសា។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីមានជម្លោះច្រើនឆ្នាំ រវាងរដ្ឋាភិបាលអូទ្រីសនិងកាសែត Wiener Zeitung អំពីអនាគតរបស់កាសែតចេញប្រចាំថ្ងៃដែលគ្រប់គ្រងដោយរដ្ឋមួយនេះ។

បង្កើតឡើងក្នុងឆ្នាំ១៧០៣ ក្រោមឈ្មោះ Wiennerisches Diarium ហើយក្រោយមកបានប្តូរឈ្មោះទៅជា Wiener Zeitung នៅឆ្នាំ១៧៨០, អតីតកាសែតចេញផ្សាយ២ច្បាប់ក្នុងមួយសប្តាហ៍មួយនេះ ត្រូវបានធ្វើតូបនីយកម្មដោយអធិរាជ Franz Joseph ទី១ នៃប្រទេសអូទ្រីសក្នុងឆ្នាំ១៨៥៧ ក្លាយទៅជាកាសែតផ្លូវការរបស់ប្រទេស។

លោក Norbert Hofer ប្រធានទីបីនៃសភា និយាយថា ច្បាប់ថ្មី នឹងបង្វែរការបោះពុម្ពផ្សាយ ទៅជាការផ្សាយតាមអនឡាញវិញចាប់ពីថ្ងៃទី០១ខែកក្កដាទៅ។

ទោះបីជាយ៉ាងណាក៏ដោយ កាសែតនេះ នឹងរក្សាការបោះពុម្ពយ៉ាងហោចណាស់ដប់ច្បាប់ក្នុងមួយឆ្នាំ ដោយអាស្រ័យលើមូលនិធិដែលមាន។

គួរបញ្ជាក់ថា យោងតាមសមាគមសារព័ត៌មានពិភពលោក, ក្នុងឆ្នាំ២០០៤ កាសែត Wiener Zeitung បានជាប់ចំណាត់ថ្នាក់ជាកាសែតចាស់ជាងគេបំផុតមួយដែលនៅតែចរាចរលើពិភពលោក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ មនុស្សវ័យចាស់មួយចំនួន នៅតែ មិនបោះបង់ទម្លាប់អានកាសែតបោះពុម្ព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម