ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនជាង ១ ពាន់បិទអាជីវកម្មរបស់ខ្លួននៅ រុស្ស៊ី
ចាប់តាំងពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំមុនមក ក្រុមហ៊ុនជាង ១,០០០ បានផ្អាក ឬបញ្ចប់សកម្មភាពអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែក្រុមហ៊ុនមួយចំនួននៅតែបន្តធម្មតា ។

ក្រុមហ៊ុនមួយចំនួនបានបញ្ឈប់ប្រតិបត្តិការ និងការចែកចាយរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ខណៈដែលក្រុមហ៊ុនផ្សេងទៀតបានបញ្ចប់ការវិនិយោគរបស់ពួកគេ ឬដកខ្លួនចេញពីភាពជាដៃគូរតែម្តង សូម្បីតែនៅក្នុងប្រទេសបេឡារុសសក៏ដោយ ។
តាមរយៈរបាយការណ៍របស់ក្រុមហ៊ុន Brand Finance បានបង្ហាញថា ក្រុមហ៊ុនម៉ាកយីហោធំៗពិភពលោកដែលបានបិទការរកស៊ីនៅរុស្ស៊ី ក៏រួមមានទាំងក្រុមហ៊ុន Amazon ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google ផងដែរ ។

ទន្ទឹមនោះ មានតែ ៨.៥ ភាគរយប៉ុណ្ណោះនៃក្រុមហ៊ុននៅបណ្ដាប្រទេសសហភាពអឺរ៉ុប (EU) និងក្រុមប្រទេស G7 ដែលបានចាត់វិធានការបីចាកចេញ ឬផ្អាកប្រតិបត្តិការរបស់ពួកគេនៅប្រទេសរុស្ស៊ី ខណៈក្រុមហ៊ុនជាច្រើនទៀតនៅតែបន្តធ្វើអាជីវកម្មដូចធម្មតា ។
ចំពោះក្រុមហ៊ុនទាំងនោះភាគច្រើនជាក្រុមហ៊ុនចិន រួមមានក្រុមហ៊ុន Air China, Alibaba, China Mobile, Agricultural Bank of China, Honor, Oppo, Tencent និង ZTE ។ ចំណែកក្រុមហ៊ុនអាល្លឺម៉ង់ចំនួន ២៧ ដែលនៅបន្តប្រតិបត្តិការដូចគ្នានោះ គឺមាន AnyDesk Software, Claas, Globus, Hoffman Group និង Siemens Healthineers ។

ដោយឡែក ក្រុមហ៊ុនអាមេរិកចំនួន ២៧ ផ្សេងទៀតដែលក៏នៅបន្តអាជីវកម្មរបស់ខ្លួនផងដែរ រួមមានក្រុមហ៊ុន Quicksilver, Cloudflare, Sbarro Pizza, Riot Games, Tupperware, Valve និង Guess ។ ក្រៅពីនេះ មានក្រុមហ៊ុនបារាំងជិត ៣០, ក្រុមហ៊ុនអ៊ីតាលី ១២, ក្រុមហ៊ុនអង់គ្លេស ៧ និងក្រុមហ៊ុនអេស្បាញចំនួន ៥ គឺនៅមានសកម្មភាពក្នុងប្រទេសរុស្ស៊ីនៅឡើយ ។
គួរឲ្យដឹងថា សកម្មភាពទាំងនេះ គឺជាទណ្ឌកម្មដែលប្រទេសជាច្រើននាំគ្នាដាក់មកលើរុស្ស៊ី ដែលជាការឆ្លើយតបទៅនឹងរដ្ឋាភិបាលទីក្រុងមូស្គូ ក្រោយបើកការវាយប្រហារទៅលើអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Anadolu
ចុចអាន ៖ លោក ហ្សេលេនស្គី ប្រាប់បញ្ហាសំខាន់ចំនួន ២ ទៅកាន់លោក ស៊ី ជីនពីង

-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច