Connect with us

ព័ត៌មានអន្ដរជាតិ

បក្សភឿថៃរបស់កូនស្រីលោក ថាក់ស៊ីន នឹងដំឡើងថ្លៃកៅស៊ូជួយកសិករ ពេលជាប់ឆ្នោត

បានផុស

នៅ

គណបក្សភឿថៃរបស់កូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានអះអាងជាថ្មីនូវផែនការរបស់បក្សក្នុងការដំឡើងថ្លៃកៅស៊ូ នៅពេលដែលសមាជិករបស់បក្សបានចុះជួបកសិករនៅស្រុក Thung Song នៃខេត្ត Nakhon Si Thammarat កាលពីថ្ងៃព្រហស្បតិ៍ ។

លោក Srettha Thavisin (ឆ្វេង) និងលោកស្រី Paetongtarn Sinawatra (កណ្ដាល)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិកជាន់ខ្ពស់មួយរូបរបស់គណបក្សគឺលោក Srettha Thavisin បាននិយាយថា គណបក្សកំពុងកែសម្រួលគោលនយោបាយក្នុងយុទ្ធនាការឃោសនាអ្នកបោះឆ្នោតនៅខេត្តភាគខាងត្បូងរបស់ប្រទេស ជាពិសេសផ្ដោតលើការដំឡើងថ្លៃកៅស៊ូឲ្យកាន់តែមានសក្ដានុពល ។

លោក Srettha បានបញ្ជាក់ទៀតថា នៅពេលដែលគណបក្សភឿថៃឡើងកាន់អំណាច គណបក្សនឹងព្យាយាមចរចាជាមួយអ្នកផលិតកៅស៊ូធំៗរបស់ពិភពលោក ដើម្បីរក្សា និងដំឡើងតម្លៃកៅស៊ូឲ្យកាន់តែខ្ពស់ ដោយសារការ​លក់​កៅស៊ូ​ ជា​ប្រភព​ចំណូល​តែ​មួយ​គត់​សម្រាប់​គ្រួសារ​ភាគ​ច្រើន​ក្នុង​ស្រុក Thung Song ហើយព្រោះតែតម្លៃ​កៅស៊ូ​ចុះថោកនេះហើយ ទើប​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​រកដោះស្រាយជីវភាព​បាន ។

លោកបានសង្កត់ធ្ងន់ថា ទោះបីជាមានការផ្គត់ផ្គង់កៅស៊ូគ្រប់គ្រាន់ក៏ដោយ ក៏ការតភ្ជាប់ផ្លូវថ្នល់ និងឃ្លាំងជាច្រើនទៀត ត្រូវតែបង្កើតឡើងបន្ថែមសម្រាប់ការចែកចាយទំនិញប្រកបដោយប្រសិទ្ធភាព ហើយការនាំចេញរបស់ប្រទេសត្រូវតែត្រូវបានផ្សព្វផ្សាយទៅក្រៅប្រទេស ដើម្បីជួយបើកទីផ្សារថ្មីដូចជា នៅមជ្ឈិមបូព៌ា និងអាហ្វ្រិកជាដើម ។

ជាចុងក្រោយលោក Srettha បាននិយាយថា ទោះបីជាគណបក្សមិនដែលឈ្នះអាសនៈនៅភាគខាងត្បូងពេលខ្លួនកាន់អំណាចក៏ដោយ ក៏រដ្ឋបាលដឹកនាំដោយគណបក្សភឿថៃបានប្តេជ្ញាថានឹងធ្វើការដើម្បីបម្រើផលប្រយោជន៍ក្នុងតំបន់ និងប្រជាជនរបស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ លោក ប្រាយុទ្ធ ៖ ឈ្នះឆ្នោតក៏សង្ឃឹម តែបើចាញ់វិញ ក៏ត្រៀមខ្លួនទៅផ្ទះដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម