Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាយព័ត៌មាន កូរ៉េខាងជើងមានអ្នកឆ្លងកូវីដ៣២នាក់និងស្លាប់០២នាក់ បន្ទាប់ពីព្រឹត្តិការណ៍អបអរឆ្នាំថ្មី

បានផុស

នៅ

គេហទំព័រ Daily Star បានចុះផ្សាយថា ទីបំផុតជំងឺកូវីដ១៩បានឆ្លងក្នុងប្រទេសកូរ៉េខាងជើងហើយ បន្ទាប់ពីការប្រារព្ធពិធីចូលឆ្នាំថ្មីបានបណ្តាលឲ្យមនុស្សចំនួន៣២នាក់ ឆ្លងវីរុសនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍ដ៏ធំមួយមានអ្នកចម្រៀងនិងអ្នករបាំដែលប្រារព្ធធ្វើឡើងនៅក្នុងរដ្ឋធានី ព្យុងយ៉ាង ត្រូវបានទស្សនាដោយមនុស្សយ៉ាងច្រើននៅក្នុងទីលាន គីមអ៊ីលស៊ុង។

មានករណីថ្មីចំនួន៣២ករណីរួមទាំងអ្នកស្លាប់២នាក់ផងដែរ ត្រូវបានគេរាយការណ៍ ជាប់ទាក់​ទងនឹងការប្រមូលផ្តុំទ្រង់ទ្រាយធំដែលវិធានការគម្លាតសង្គមមិនត្រូវបានអនុវត្តនោះទេ។

ថ្លែងទៅកាន់កាសែត Daily NK របស់កូរ៉េខាងត្បូង ប្រភពមួយនៅក្រុងព្យុងយ៉ាងបាននិយាយថា “មានមនុស្សបង្ហាញរោគសញ្ញាគ្រុនក្តៅ បន្ទាប់ពីព្រឹត្តិការណ៍អបអរសាទរឆ្នាំថ្មី”។

ពួកគេបានបន្ថែមថា សន្តិសុខត្រូវបានរឹតបន្តឹងសម្រាប់ព្រឹត្តិការណ៍នោះ ប៉ុន្តែវាមិនគ្រប់គ្រាន់ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដនោះទេ។

ប្រភពដដែលបានបន្តទៀតថា “មនុស្សដែលស្លាប់ត្រូវបានបូជា ហើយធាតុរបស់ពួកគេត្រូវបានបញ្ជូនត្រឡប់មកវិញបន្ទាប់ពីដំណើរការបាញ់សម្លាប់មេរោគរួច។ ក្រៅពីនេះ អ្នកដែលបង្ហាញរោគសញ្ញាគ្រុនក្តៅបន្ទាប់ពីការសម្តែង ត្រូវធ្វើចត្តាឡីស័កក្នុងផ្ទះជាមួយគ្រួសាររបស់ពួកគេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ កូរ៉េខាងជើង បង្អួតអាវុធមានឥទ្ធិពលបំផុតលើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម