ព័ត៌មានអន្ដរជាតិ
ប៉ូលិសប្រឆាំងបទល្មើសបច្ចេកវិទ្យា ថៃ បង្ក្រាបក្រុមឆបោកផ្ដល់ប្រាក់កម្ចីតាមអនឡាញ និងជួយជនរងគ្រោះ ៤០០ នាក់
ការិយាល័យស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យាថៃ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ Worawat Watnakornbancha អគ្គស្នងការនគរបាលជាតិថៃកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានចេញបញ្ជឲ្យកម្លាំងសមត្ថកិច្ចតាមអង្គភាពពាក់ព័ន្ធ បើកប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាក្រុមឆបោកផ្ដល់ប្រាក់កម្ចីក្លែងក្លាយតាមអនឡាញ ។

ក្នុងនោះ កម្លាំងសមត្ថកិច្ចបានឈានដល់ការបំបែកបណ្ដាញក្រុមឆបោកផ្ដល់ប្រាក់កម្ចីតាមអនឡាញ ជាមួយនឹងបទល្មើសមួយចំនួនទៀត ហើយថែមទាំងបានជួយសង្គ្រោះដល់ជនរងគ្រោះជាង ៤០០ នាក់ផងដែរ ដែលលង់ជឿតាមការឆបោកល្បួងឲ្យខ្ចីប្រាប់តាមរយៈគេហទំព័រ និងតាមរយៈសារ (SMS) ។
លោក Worawat បានឲ្យដឹងថា ក្រុមឆបោកបានធ្វើការឃោសនាផ្ដល់ប្រាក់កម្ចីខ្ពស់ ហើយអត្រាការប្រាក់ទាប, ការអនុម័តកម្ចីប្រាក់ឆាប់រហ័ស និងតម្រូវការឯកសារតិច និងងាយស្រួល ។ បន្ទាប់មកក្រុមឆបោកឲ្យជនរងគ្រោះភ្ជាប់បណ្ដាញ LINE ដើម្បីដំណើរការកម្មវិធីកម្ចីប្រាក់ក្លែងក្លាយ ដែលពួកគេអះអាងថា ជនរងគ្រោះនឹងទទួលបានប្រាក់កម្ចីពិតប្រាកដមែន ។

ប៉ុន្តែបន្ទាប់មកមានលក្ខខណ្ឌផ្សេងៗទៀតដូចជា តម្រូវឲ្យជនរងគ្រោះត្រូវផ្ទេរប្រាក់កក់ជាមុន ត្រូវធ្វើគោលការណ៍ធានារ៉ាប់រង ក៏ដូចជាការពារចំនួនទឹកប្រាក់កម្ចី ដែលត្រូវតែបង់ជាមុន ឬរាយការណ៍ថា លេខគណនីធនាគារត្រូវបានបញ្ចូលត្រឹមត្រូវសម្រាប់ប្រាក់កម្ចីជាដើម ធ្វើឲ្យជនរងគ្រោះលង់ជឿរហូតដល់ផ្ទេរប្រាក់តាមការណែនាំរបស់ក្រុមឆបោក ប៉ុន្តែនៅទីបំផុតទើបដឹងថា គឺជាការឆបោក ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Naewna
ចុចអាន ៖ បក្សភឿ ថៃ របស់កូនស្រីលោក ថាក់ស៊ីន នឹងដំឡើងថ្លៃកៅស៊ូជួយកសិករ ពេលជាប់ឆ្នោត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ