ព័ត៌មានអន្ដរជាតិ
ឧទ្ធម្ភាគចក្រយោធាអាមេរិកពីរគ្រឿង ធ្លាក់នៅរដ្ឋអាឡាស្កា
ឧទ្ធម្ភាគចក្រ AH-64 Apache របស់កងទ័ពអាមេរិកចំនួនពីរគ្រឿង បានធ្លាក់ក្នុងរដ្ឋអាឡាស្កា បន្ទាប់ពីបេសកកម្មហ្វឹកហាត់។ ឧទ្ធម្ភាគចក្រនីមួយៗ មានដឹកទាហានពីរនាក់ ខណៈការស៊ើបអង្កេតត្រូវបានធ្វើឡើងដើម្បីរកមូលហេតុនៃឧប្បត្តិហេតុនេះ។

ឧទ្ធម្ភាគចក្រទាំងពីរ បានធ្លាក់នៅជិតទីក្រុង Healy ភាគកណ្តាលរដ្ឋអាឡាស្កា កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែមេសា (ត្រូវនឹងថ្ងៃសុក្រនៅកម្ពុជា)។ នេះបើយោងតាមការបញ្ជាក់ពី កងពលធំលេខ១១របស់យោធាសហរដ្ឋអាមេរិក។
កងពលនេះ បានបង្ហោះ Twitter ថា “អ្នកឆ្លើយតបដំបូងបានទៅដល់កន្លែងកើតហេតុ។ ឧបទ្ទវហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយព័ត៌មានបន្ថែម នឹងត្រូវបញ្ចេញនៅពេលក្រោយ”។
ក្រោយមក អ្នកនាំពាក្យយោធាលោក John Pennell ក៏បានអះអាងផងដែរថា មានមនុស្សសរុប៤នាក់នៅក្នុងឧទ្ធម្ភាគចក្រនេះ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតលើសនេះទេ។ យ៉ាងណា ប្រភពមួយលើកឡើងថា ទាហាន៣នាក់ បានបាត់បង់ជីវិត។
គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះមិនមែនជាលើកទីមួយឡើយដែលជាប់ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ Apache ក្នុងឆ្នាំ២០២៣។ កាលពីខែកុម្ភៈ ទាហាន២នាក់មកពីកងវរសេនាតូចវាយប្រហារលេខ២៥ បានរងរបួសក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅរដ្ឋអាឡាស្កាដដែលនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ វីដេអូ ថតជាប់ ឧទ្ធម្ភាគចក្រ ២គ្រឿងហោះទៅបុកគ្នានៅ អូស្រ្តាលី សម្លាប់មនុស្សច្រើននាក់

-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?