Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន​ ប្រកាសថា រុស្ស៊ី នឹងមិនគោរពច្បាប់ ដែលបង្កើតឡើងដោយនរណាម្នាក់ទេ

បានផុស

នៅ

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សានីតិប្បញ្ញត្តិរបស់រុស្ស៊ីនៅទីក្រុង St. Petersburg, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃសុក្រទី២៨ខែមេសាថា ទីក្រុងមូស្គូ នឹងមិនគោរពតាមច្បាប់ដែលបង្កើត និងដាក់ចេញដោយប្រទេសមួយចំនួននោះទេ។

លោក ពូទីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន និយាយថា បច្ចុប្បន្នរុស្ស៊ីកំពុងស៊ូទ្រាំនឹង “ការឈ្លានពានសេដ្ឋកិច្ច” ពីសមូហភាពលោកខាងលិច។ ទន្ទឹមនោះ លោកក៏បានជំរុញឲ្យសមាជិកសភា ក៏ដូចជាអាជ្ញាធររបស់ប្រទេស ត្រូវធ្វើការឲ្យសកម្ម ជាជាងព្យាយាមរង់ចាំឲ្យឆ្លងផុតរយៈពេលដ៏លំបាកផងដែរ។

លោកបានសង្កត់ធ្ងន់ថា គោលដៅចុងក្រោយគឺបង្កើតមូលដ្ឋានសម្រាប់ការអភិវឌ្ឍរយៈពេលវែង ឯករាជ្យ និងជោគជ័យរបស់ប្រទេស។ លោក កត់សម្គាល់ថា ប្រព័ន្ធការទូតអន្តរជាតិបានរលត់ទៅវិញ ហើយប្រទេសមួយចំនួន បានដាក់ចេញនូវច្បាប់របស់ពួកគេជំនួសវិញ។ ដៃគូរបស់យើង នៅក្នុងប្រទេសមួយចំនួនកំពុងបំផ្លាញក្របខ័ណ្ឌច្បាប់ និងបណ្តាញទំនាក់ទំនងដោយចេតនា។ ពួកគេព្យាយាមដាក់ទស្សនៈរបស់ពួកគេ និងអ្វីដែលគេហៅថាច្បាប់ លើមនុស្សគ្រប់គ្នា។ តើមានច្បាប់អ្វីខ្លះ? គ្មាននរណាម្នាក់មើលឃើញនោះទេ”។

ក្នុងពេលជាមួយគ្នានេះ លោក ពូទីន ពន្យល់ថា រុស្ស៊ីមិនចង់បំបែកចេញពីគេទេ ហើយនៅតែត្រៀមខ្លួនដើម្បីធ្វើកិច្ចសហប្រតិបត្តិការដោយស្មើភាពជាមួយប្រទេសជាមិត្ត។ យើងនឹងពង្រីកទំនាក់ទំនងភាពជាដៃគូប្រកបដោយប្រសិទ្ធភាព ស្មើភាព ផលប្រយោជន៍ទៅវិញទៅមក និងផ្តាច់មុខជាមួយបណ្តាប្រទេសជាមិត្តនៅអឺរ៉ាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ពូទីន ជួបរដ្ឋមន្ត្រីការពារជាតិចិន នៅ មូស្គូ ដើម្បីពង្រឹងទំនាក់ទំនងយោធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៥ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម