Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្ត្រ បង្ហាញរូបភាពផ្ទាល់លើកដំបូង ឲ្យឃើញ Black Hole យក្ស ជះចេញកំសួលថាមពល

បានផុស

នៅ

នៅក្នុងរបកគំហើញដ៏គួរឲ្យរំភើបមួយ ដែលអាចស្រាយអាថ៌កំបាំងសកលលោក, Black Hole ​យក្ស និងកំសួលថាមពលដែលវាបញ្ចេញ ត្រូវបានគេថតជាប់ជាមួយគ្នា ជាលើកដំបូង។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមតារាវិទូសង្ឃឹមថា ការសង្កេតឃើញដ៏ល្អឥតខ្ចោះរបស់ពួកគេចំពោះវត្ថុដ៏ធំសម្បើមនៅចំកណ្តាលកាឡាក់ស៊ី Messier 87 (M87) នេះ អាចជួយបង្ហាញពីរបៀបដែល Black Hole ធ្វើសកម្មភាព និងបង្ហាញពីអ្វីដែលជំរុញឲ្យវា ជះចេញកំសួលថាមពលដ៏ខ្លាំងក្លា នៅទូទាំងកាឡាក់ស៊ី។

លោកវេជ្ជបណ្ឌិត Ru-Sen Lu អ្នកដឹកនាំក្រុមអ្នកសង្កេតការណ៍តារាសាស្ត្រសៀងហៃបាននិយាយថា “យើងដឹងថា កំសួលថាមពលត្រូវបានបញ្ចេញពីតំបន់ជុំវិញ Black Hole ប៉ុន្តែយើងនៅតែមិនយល់ច្បាស់ថាតើវាកើតឡើងយ៉ាងដូចម្តេច។ ដើម្បីសិក្សារឿងនេះដោយផ្ទាល់ យើងត្រូវសង្កេតមើលប្រភពដើមនៃកំសួលថាមពលនេះឲ្យបានជិតបំផុតតាមដែលអាចធ្វើទៅបាន ទៅនឹងប្រហោងខ្មៅ”។

គួរបញ្ជាក់ថា Black Hole យក្សនៅចំកណ្តាល M87 នេះគឺជារូបភាពដំបូងបង្អស់ដែលត្រូវបានថតផ្ទាល់ដោយមនុស្សជាតិ ហើយវាមានទំហំធំជាងព្រះអាទិត្យដល់ទៅ ៦.៥ពាន់លានដង និងស្ថិតនៅចម្ងាយ៥៥លានឆ្នាំពន្លឺពីផែនដី។

កាលពីមុន អ្នកវិទ្យាសាស្រ្តក៏ធ្លាប់ចាប់យករូបភាពនៃកំសួលថាមពល និង Black Hole ផងដែរប៉ុន្តែមិនធ្លាប់ថតជាប់រូបភាពទាំងពីរនេះក្នុងពេលតែមួយនោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ្នកវិទ្យាសាស្រ្ត រកឃើញ Black Hole មានទំហំធំជាងព្រះអាទិត្យ ៣០ពាន់លានដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម