Connect with us

ព័ត៌មានអន្ដរជាតិ

មេបក្សប្រឆាំង អាហ្វ្រិកខាងត្បូង ព្រមានចាប់លោក ពូទីន បើហ៊ានឈាន​ជើងចូលមកប្រទេសរបស់ខ្លួន

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងត្រូវចាប់ខ្លួន ប្រសិនបើគាត់ឈានជើងចូលក្នុងខេត្ត Western Cape របស់អាហ្វ្រិកខាងត្បូង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចដែលរំពឹងទុកនៅក្នុងខែសីហា ។ នេះបើយោងតាមមេដឹកនាំខេត្តនេះ ។

លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Alan Winde មេដឹកនាំខេត្ត Western Cape និងជាប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ (DA) ដែលជាបក្សប្រឆាំងរបស់អាហ្វ្រិកខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “លោក ពូទីន បាន​បំផ្លាញ​សេរីភាព​របស់​ប្រជាជន​អ៊ុយក្រែន និង​អ្នក​ដែល​នៅ​ក្នុង​ប្រទេស​របស់​គាត់​ដោយ​ឥត​ឈប់ឈរ និង​ដោយ​ហិង្សា” ។

លោក Winde បាននិយាយទៀតថា “ប្រសិនបើលោក ពូទីន ឈានជើងចូលមកខេត្ត Western Cape នោះ រដ្ឋាភិបាលខេត្ត រួមជាមួយមន្រ្តីអនុវត្តច្បាប់ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលខេត្ត Western Cape (LEAP) នឹងចាប់ខ្លួនលោក ពូទីន តែម្ដង បើទោះជាទីភ្នាក់ងារប៉ូលិសអាហ្វ្រិកខាងត្បូង មិនត្រូវបានណែនាំឲ្យធ្វើការក៏ដោយ” ។

លោក Alan Winde មេបក្សប្រឆាំងរបស់អាហ្វ្រិកខាងត្បូង

មេដឹកនាំខេត្តរូបនេះបញ្ជាក់ទៀតថា ខេត្តរបស់គាត់ ដែលរាប់បញ្ចូលទាំងទីក្រុងទេសចរណ៍ Cape Town ផងដែរនោះ នឹងមិនត្រឹមតែប្រយុទ្ធដើម្បីសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ជនជាតិអាហ្វ្រិកខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែក៏មានឆន្ទៈបង្ហាញសាមគ្គីភាពជាមួយអ៊ុយក្រែនផងដែរ ដោយប្រកាន់ជំហរប្រឆាំងនឹងកម្លាំងដ៏សាហាវដែលអនុវត្តមកលើជនស៊ីវិលរបស់ខ្លួនដោយប្រទេសរុស្ស៊ី ។

គួរបញ្ជាក់ថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក ពូទីន កាលពីខែមុន ប្រសិនបើប្រធានាធិបតីរុស្ស៊ីរូបនេះ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស BRICS ដែលមាន រុស្ស៊ី ប្រេស៊ីល ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង នៅខេត្ត Western Cape នាខែសីហាខាងមុខនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ លោក Shoigu ៖ អាមេរិក ចាក់រុកប្រទេសផ្សេងទៀតឲ្យប្រឈមមុខ​ផ្នែកយោធាជាមួយ រុស្ស៊ី និងចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ជន​មូស្លីម៧០០​​​នាក់​នៅ​មីយ៉ាន់​ម៉ា​ស្លាប់ក្នុង​​​​គ្រោះ​រញ្ជួយដី ខណៈវិហាររាប់សិប​ត្រូវបំផ្លាញ​​

ព័ត៌មានជាតិ៥ នាទីutes មុន

ផ្លូវ​យុទ្ធសាស្រ្ត​ពីរ​ខ្សែ​ទៀត​នៅ​ខេត្ត​ស្ទឹងត្រែង កំពុង​ពិនិត្យ​សិក្សា​លើក​កម្ពស់​ជា​ផ្លូវ​កៅស៊ូ​

ព័ត៌មានជាតិ១០ នាទីutes មុន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ព្រមានក្មេងទំនើងអុកឡុកសង្គមប្រយ័ត្នចូលឆ្នាំក្នុងពន្ធនាគារ

សន្តិសុខសង្គម១០ នាទីutes មុន

Update៖ ករណីឆេះរោងចក្រនៅស្រុកអង្គស្នួល អណ្ដាតភ្លើងបានរាលដាលឆេះអគាររោងចក្រមួយទៀត

ជីវិតកម្សាន្ដ១៧ នាទីutes មុន

ឥទ្ធិពល Taylor Swift មិនត្រឹមតែទស្សនិកជន តែអាចឲ្យ Dua Lipa ធ្វើត្រាប់តាមគន្លងដើម្បីជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម