ព័ត៌មានអន្ដរជាតិ
អគ្គិភ័យឆាបឆេះកន្លែងស្តុកប្រេងនៅគ្រីមៀ ខណៈ អ៊ុយក្រែន ថា នេះជាទណ្ឌកម្មរបស់ព្រះ
អភិបាលក្រុងមូស្គូនិយាយថា អគ្គិភ័យដ៏ធំមួយបានឆាបឆេះកន្លែងស្តុកប្រេងឥន្ធនៈនៅគ្រីមៀ ដែលត្រូវបានបញ្ចូលជាឯកតោភាគីដោយរុស្ស៊ីក្នុងឆ្នាំ ២០១៤ ខណៈមន្ត្រីចារកម្មយោធាជាន់ខ្ពស់អ៊ុយក្រែនថា នេះថាជាទណ្ឌកម្មរបស់ព្រះ។

អភិបាលក្រុងមូស្គូ លោក Mikhail Razvozhaev បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram កាលពីថ្ងៃសៅរ៍ថា អ្នកជំនាញបានពិនិត្យទីតាំង ហើយ “វាច្បាស់ណាស់ថាមានតែយន្តហោះគ្មានមនុស្សបើកមួយប៉ុណ្ណោះ ដែលអាចទៅដល់អាងស្តុកប្រេង” ។
លោកនិយាយបន្ថែមទៀតថា មិនមាននរណាម្នាក់រងរបួសនៅក្នុងអគ្គិភ័យនេះទេ ហើយយន្តហោះគ្មានមនុស្សបើកមួយទៀតត្រូវបានធ្លាក់ បំណែករបស់វាត្រូវបានរកឃើញនៅលើច្រាំងក្បែរស្ថានីយ។
យ៉ាងណាមិញ មន្ត្រីចារកម្មយោធាជាន់ខ្ពស់អ៊ុយក្រែនបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា កន្លែងប្រើប្រាស់ដោយកងនាវាសមុទ្រខ្មៅរបស់កងទ័ពជើងទឹករុស្ស៊ីបានផ្ទុះ។ លោកបានពណ៌នាការបំផ្ទុះនេះថាជាទណ្ឌកម្មរបស់ព្រះ សម្រាប់ការសម្លាប់អ្នកស្រុកក្នុងទីក្រុង Uman ជាទីក្រុងមួយនៅភាគកណ្ដាលប្រទេសអ៊ុយក្រែននាពេលថ្មីៗនេះ។ លោកថា ទណ្ឌកម្មនឹងមានរយៈពេលយូរផងដែរ។

ទោះយ៉ាងណា មន្ត្រីអ៊ុយក្រែនទំនងជានិយាយសំដៅទៅលើការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកដែលរុស្ស៊ីបានធ្វើកាលពីថ្ងៃសុក្រ ដោយបានស្លាប់មនុស្ស ២៣ នាក់ ក្នុងនោះមានកុមារ ៦ នាក់ក្នុងប្លុកផ្ទះល្វែងអ៊ុយក្រែនកន្លងមក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មេបក្សប្រឆាំង អាហ្វ្រិកខាងត្បូង ព្រមានចាប់លោក ពូទីន បើហ៊ានឈានជើងចូលមកប្រទេសរបស់ខ្លួន

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល