Connect with us

ព័ត៌មានអន្ដរជាតិ

វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់

បានផុស

នៅ

វេបសាយដ៏ល្បីរបស់ប្រទេសថៃ Sanook នៅមុននេះបន្តិចបានយកឃ្លិបពីបុរសជនជាតិខ្មែរ មកផ្សាយថាម្ហូបអាហារនៅស៊ីហ្គេមរបស់អត្តពលិក និងគ្រូបង្វឹកមានច្រើនមុខរាប់មិនអស់ដូចជាស្តង់ដារក្នុងសណ្ឋាគារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ មុន​ពិធី​បើក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា កីឡា​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​ប្រកួត​នៅ​ជុំ​ទី​១។ ក្នុង​នោះ​មាន​អត្តពលិក​មួយ​ចំនួន​​ បាននិងកំពុងតែ​ធ្វើ​ដំណើរ​មកដល់​ភូមិ​កីឡា ​ដែលជាកន្លែងស្នាក់នៅមិនគិតថ្លៃដូចដែលប្រទេសកម្ពុជាធ្លាប់ប្រកាសកន្លងមក។

​ទន្ទឹមនោះដែរ វេបសាយ Sanook បាន​បង្ហាញ​មុខ​ម្ហូប​របស់​អត្តពលិក​ដែល​នឹង​ត្រូវចូល​រួម​ប្រកួត​ស៊ីហ្គេម​ ដោយបែងចែកមួយអាហារនៅក្នុងភូមិកីឡា មួយទៀតជាអាហារនៅក្នុងសណ្ឋាគារ។

តាមរយៈឃ្លិបនោះបានបង្ហាញនៃមុខម្ហូបដែលរៀបចំដោយនាយកដ្ឋានសម្រាប់បុគ្គលិក និងអត្តពលិកនៅក្នុងភូមិកីឡា​ ដែលនេះនឹងក្លាយជាម៉ឺនុយដែលខុសពីអ្វីដែលសណ្ឋាគារបានរៀបចំ ហើយត្រូវបានចាត់ទុកថាច្រើនបំផុត​​ និងមានភាពចម្រុះជាងពេលណាៗទាំងអស់។ ព្រឹត្តិការណ៍នេះធ្វើឲ្យអ្នកគាំទ្រកីឡាសឹងតែគ្រប់ប្រទេស បានលើកសរសើរពីមុខម្ហូបមានច្រើនមុខ និងសុទ្ធតែជាអាហារស្ដង់ដារផងដែរ។

ទោះយ៉ាងណាក៏ដោយ អស់រយៈ​ពេល​៦៤​ឆ្នាំ​ហើយ​ដែល​ព្រឹត្តិការណ៍​ពហុកីឡា​តំបន់​អាស៊ាន​ត្រូវ​បាន​រៀបចំ​ឡើង ហើយ​មិន​ដែល​មាន​ប្រទេស​​ម្ចាស់​ផ្ទះ​ណា​​​លើក​លែង​លើ​​តម្លៃ​ស្នាក់​នៅ ម្ហូប​អាហារ និង​ការ​ដឹក​ជញ្ជូន​ពី​ប្រតិភូ​កីឡា​ ព្រម​ទាំង​សិទ្ធិ​ផ្សព្វផ្សាយ​ឡើយ​គឺ​មាន​តែ​កម្ពុជា​មួយ​គត់​​ធ្វើ​ម្ចាស់​ផ្ទះ​លើក​ដំបូង ដែលបង្កើត​រឿង​​ចង​ចាំ​ជា​រៀង​រហូត​ក្នុង​ប្រវត្តិ​សាស្ត្រ​ស៊ីហ្គេមលើកនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន​៖រកឃើញម្ចាស់បំណុលកើនឡើងដល់ ២០ នាក់ ពាក់ព័ន្ធករណីបំណុលសម្លាប់នៅ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម