ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ព្រមានដាក់ទោសអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតស្តីពីផែនការចាក់វ៉ាក់សាំងកូវីដ
លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បាននិយាយថា លោកនឹងបញ្ជាឲ្យមានវិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងផែនការចាក់វ៉ាក់សាំងកូវីដ ១៩ របស់រដ្ឋាភិបាល ។
លោកបានឆ្លើយតបទៅនឹងការរិះគន់របស់មេដឹកនាំប្រឆាំងលោក Thanathorn Juangroongruangkit អំពីការចាក់វ៉ាក់សាំងដែលត្រូវបានផលិតក្នុងស្រុកដោយក្រុមហ៊ុន Siam Bioscience តាមរយៈការផ្ទេរបច្ចេកវិទ្យាពីក្រុមហ៊ុន AstraZeneca ។
លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីតាមរយៈវីដេអូខនហ្វើរេន (Video Conference) ថា “ខ្ញុំនឹងបញ្ជាឲ្យកាត់ទោសចំពោះអ្វីដែលត្រូវបានបង្ខូចទ្រង់ទ្រាយ និងមិនមែនជាការពិតដែលត្រូវបានផ្សព្វផ្សាយ មិនថានៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេស ឬប្រព័ន្ធផ្សព្វផ្សាយសង្គមទេ” ។
ចំណែកលោក Suporn Atthawong អនុរដ្ឋមន្រ្តីការិយាល័យរបស់នាយករដ្ឋមន្រ្តីបាននិយាយថា លោកនឹងបញ្ជាក្រុមមេធាវីដើម្បីពិនិត្យមើលថាតើលោក Thanathorn បានផ្សាយព័ត៌មានមិនពិតប្រឆាំងនឹងនាយករដ្ឋមន្រ្តី និងរដ្ឋាភិបាលឬក៏យ៉ាងណា និងថាតើការលើកឡើងរបស់លោកបានរំលោភលើមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ដ៏តឹងរ៉ឹងរបស់យើងដែរឬអត់ ។
លោក Suporn បាននិយាយថា ប្រសិនបើមានអង្គហេតុនៃការចោទប្រកាន់នេះ លោកនឹងដាក់ពាក្យបណ្តឹងទៅកាន់អង្គភាពបង្ក្រាបបទឧក្រិដ្ឋបច្ចេកវិទ្យាដោយស្នើសុំឲ្យចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងលោក Thanathorn ។
គួររម្លឹកថា លោក Thanathorn បានធ្វើអត្ថាធិប្បាយរបស់លោកនៅលើការឡាយតាម Facebook កាលពីថ្ងៃចន្ទលើប្រធានបទមួយដែលមានចំណងជើងថា “វ៉ាក់សាំង ៖ អ្នកណាទទួលបានអត្ថប្រយោជន៍ ហើយអ្នកណាដែលមិនទទួលបាន?” ។
លោកបាននិយាយថា រដ្ឋាភិបាលមានភាពយឺតពេកក្នុងការទទួលបានការចាក់វ៉ាក់សាំងគ្រប់គ្រាន់ និងការប្រមូលផ្ដុំប្រជាជន ។
ប្រទេសថៃបានដាក់ក្តីសង្ឃឹមរបស់ខ្លួនតែលើក្រុមហ៊ុនវ៉ាក់សាំង AstraZeneca ដែលបានអនុញ្ញាតឲ្យក្រុមហ៊ុនផលិតឱសថក្នុងស្រុក Siam Bioscience ផលិតវ៉ាក់សាំងកាពារជំងឺកូវីដ ១៩ ។
លោក Thanathorn និយាយថា “រដ្ឋាភិបាលមិនបានបើកកិច្ចពិភាក្សាជាមួយបណ្តាប្រទេសដទៃទៀតទេរហូតដល់ថ្ងៃទី ៣ ខែមករានៅពេលដែលខ្លួនបានប្រកាសថានឹងទិញវ៉ាក់សាំងចំនួន ២ លានដូសពីក្រុមហ៊ុនចិន Sinovac ដែលជាចំនួនតិចតួចបំផុតពោលគឺគ្រប់គ្រាន់សម្រាប់តែប្រជាជន ១.៥ ភាគរយប៉ុណ្ណោះ” ។
ជាការឆ្លើយតបលោកវេជ្ជបណ្ឌិត Nakorn Premsri ប្រធានវិទ្យាស្ថានវ៉ាក់សាំងជាតិបាននិយាយថា រដ្ឋាភិបាល និងដៃគូរបស់ខ្លួនបានទន្ទឹងរង់ចាំ និងបានរៀបចំផែនការរកមធ្យោបាយដើម្បីឲ្យប្រជាជនថៃទទួលបានវ៉ាក់សាំង ។ ក្រុមហ៊ុន Siam Bioscience បានអញ្ជើញក្រុមហ៊ុនឱសថអង់គ្លេស-ស៊ុយអែត AstraZeneca មកពិនិត្យមើលរោងចក្ររបស់ខ្លួនដើម្បីដឹងថាតើវាបានបំពេញតាមលក្ខណៈវិនិច្ឆ័យដែលត្រូវការដើម្បីផលិតវ៉ាក់សាំងយ៉ាងតិច ២០០ លានក្នុងមួយឆ្នាំ ខណៈរដ្ឋាភិបាលបានយល់ព្រមចំណាយប្រាក់ចំនួន ៦០០ លានបាតដើម្បីកែលំអទីតាំងរោងចក្រដើម្បីផលិតវ៉ាក់សាំងកូវីដ ១៩ ស្របតាមតម្រូវការរបស់ក្រុមហ៊ុន AstraZeneca ។
ប្រទេសជាច្រើនបានខិតជិតជាមួយក្រុមហ៊ុន AstraZeneca ដើម្បីទទួលបានសិទ្ធិផលិតវ៉ាក់សាំងកូវីដ ១៩ ប៉ុន្តែក្រុមហ៊ុននេះបានជ្រើសរើសយកក្រុមហ៊ុន Siam Bioscience ជាដៃគូរបស់ខ្លួនដើម្បីផលិតវ៉ាក់សាំងសម្រាប់ប្រទេសដទៃទៀតក្នុងតំបន់ ព្រោះវាជឿជាក់លើក្រុមហ៊ុន Siam Bioscience មានគោលការណ៍មិនរកប្រាក់ចំណេញ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ លោក ប្រាយុទ្ធ បញ្ជាក់ថា ប្រជាជនថៃ ពាក់កណ្តាលនឹងទទួលបានវ៉ាក់សាំងកូវីដដោយឥតគិតថ្លៃ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ